អត្តពលិកកីឡាបាញ់កាំភ្លើង៨រូប ចូលរួមប្រកួតបាត់កាំភ្លើង លើកទី៣ ប្រចាំអាស៊ីប៉ាស៊ីហ្វិច ឆ្នាំ២០១៩

06-12-2018 1:17pm

ភ្នំពេញៈ អត្តពលិកកីឡាបាញ់កាំភ្លើងកម្ពុជា៨រូប ដែលសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បញ្ជូនទៅចូលរូម ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតបាញ់កាំភ្លើង ពានរង្វាន់ជើងឯកលើកទី៣ ប្រចាំអាស៊ីប៉ាស៊ីហ្វីចឆ្នាំ២០១៨ នៅប្រទេសថៃបានធ្វើដំណើរដល់ទីតាំងប្រកួតហើយ និងបានត្រៀមខ្លួនប្រកួតកួតនាល្ងាចនេះ។

លោក គុជ វណ្ណៈ អគ្គលេខាធិការរងសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបញ្ជាក់តាមសាតេលាក្រាមពីប្រទេសថៃថា កីឡាករ៨រូបដែលទៅចូលរួមនោះ មានកីឡាករ ពៅ តិចឡេង .ប្រាក់ដេវីដ ថាន ចំរើន.ហូសិទ្ធិគុណ.លីម ហ៊ួរនីតា.សូ ឃុនវិរៈ.វុធ ថាដាវណ្ណ និងគុជ វណ្ណៈ។

លោក បញ្ជាក់ថា ព្រឹត្តិការណ៍នេះមានប្រទេសក្នុងតំបន់អាស៊ីចូលរួមចំនួន២២ប្រទេសដោយដំណើរការប្រកួតផ្លូវការចាប់ពីថ្ងៃ ទី៦ដល់ថ្ងៃ ទី៩ ខែ ធ្នូ ឆ្នាំ២០១៨ ទើបបញ្ចប់។

អគ្គលេខាធិការរងរូបនេះបញ្ជាក់ទៀតថា ការបង្ហាញវត្តមានរបស់អត្តពលិកកីឡាបាញ់កាំភ្លើងកម្ពុជាក្នុងព្រឹត្តិការណ៍កម្រឹតអាស៊ីមួយនេះ សហព័ន្ធពុំទាន់សម្លឹងដល់ការឈ្នះជ័យលាភីនោះទេ ពោលគឺការប្រជែងមួយនេះមានកម្រឹតខ្ពស់ប្រជុំដោយជើងខ្លាំង។ ប៉ុន្តែការចូលរួមលើកដំបូងនេះ វានិងផ្តល់នូវបទពិសោធន៍បច្ចេកទេសល្អដល់អត្តពលិកយើង ដើម្បីពង្រឹងសមត្ថភាពនៅពេលខាងមុខ៕