ព្រឹត្តិការណ៍ជ្រើសរើសជើងឯក ក្បាច់គុនខ្មែរបុរាណ ថ្នាក់ជាតិ ឆ្នាំ២០១៩ ចាប់ផ្ដើមពីថ្ងៃទី១២ខាងមុខនេះ

05-12-2018 10:02pm

ភ្នំពេញៈ នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅវេលាម៉ោង៣ និង៣០នាទី នៅតំបន់ (Skyland)7nG វិហារសួគ៌) ស្ថិតនៅក្នុងស្រុកខ្យាច់កណ្តាល ខេត្តកណ្ដាល មានការធ្វើសន្និសីទសារព័ត៌មានមួយ ស្ដីពីការប្រកួតក្បាច់គុនខ្មែរបុរាណ ប្រចាំថ្នាក់ជាតិ ជម្រើសជើងឯក ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងែទី១២ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនោះ កីឡាករ ដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ មានជាច្រើនរូប ទាំង២៥ ខេត្ត ក្រុង និងរាជធានីភ្នំពេញផងដែរ ។

សន្និសីទកាសែតនេះ មានការអញ្ជើញចូលរួមពីលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់ក្បាច់គុនខ្មែរកម្ពុជាស្ម័គ្រចិត្ត និងលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន (sky land 7ng វិហារសួគ៌) និងជាអនុប្រធានសហភាព សហព័ន្ឋ ក្បាច់ប្រដាល់បុរាណខ្មែរស្ម័គ្រចិត្ត កម្ពុជាផងដែរ រួមទាំងគ្រូបង្វឹកជាច្រើនរូបទៀត ។

តាមការបញ្ជាក់ពីលោកឧកញ៉ា ស្រី ចាន់ថន អនុប្រធាន សហភាព សហព័ន្ធ កីឡាប្រដាល់ ក្បាច់គុនខ្មែរកម្ពុជា បានប្រាប់អង្គភាព Cam Post (ខេមប៉ុស្តិ៍) ឲ្យដឹងថា ការបង្កើតកម្មវិធីប្រកួតនេះ គឺជាលើកទី២ហើយសម្រាប់កម្ពុជា ក៏ដូចជាមានការលើកស្ទួយនូវវិស័យកីឡាប្រដាល់របស់កម្ពុជាផងដែរ ហើយជ្រើសរើសយកជើងឯក ដើម្បីត្រៀមចូលរួមកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខនេះ ហើយក្នុងនោះ លោកអនុប្រធាន បានបន្ថែមទៀតថា ការបង្កើតកម្មវិធីនេះ គឺលោកបានចូលរួមឧបត្ថម្ភជាង៤០.០០០$ ឧបត្ថម្ភទាំងអស់ រួមទាំងកីឡាករផងដែរ ហើយថែមពីលើនេះទៀតនោះ បន្ទាប់ពីកម្មវិធីប្រដាល់ចប់ ក៏មានការប្រគំតន្ត្រី និងឆាកកំប្លែង រួមទាំងមានកន្លែងដើរកំសាន្តជាច្រើនផ្សេងទៀត ។

ជាចុងក្រោយ លោកឧកញ៉ា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទស្សនាកំសាន្តដោយមិនគិតថ្លៃ នៅព្រឹត្តិការប្រកួតកីឡាប្រដាល់ថ្នាក់ជាតិ ជំរើសជើងឯក ដែលប្រព្រឹត្តទៅថ្ងែទី១២ ខែធ្នូ រហូតដល់ថ្ងែទី១៦ ខែធ្នូ ឆ្នាំង២០១៨ ដើម្បីគាំទ្រកីឡាករកម្ពុជាជាតិយើង ៕