ពិតជាឡូយ! ក្រុម Ice Band បង្កើតចង្វាក់រ៉ុក លើកស្ទួយល្ខោនខោល និងកីឡា

03-12-2018 8:09am

ភ្នំពេញៈ ដោយមានការផ្ចិតផ្ចង់គិតគូរពីតម្លៃបទចម្រៀងបែប Original Song ក្រុមចម្រៀង Ice Band ដែលទើបតែរះក្នុងផលិតកម្មថោន បានសម្រេចចេញបទចម្រៀងថ្មីរបស់ខ្លួនទៀតហើយដោយបទដែលចម្រាញ់យ៉ាងមានគុណភាពនេះ មានចំណងជើងថា «កីឡាជាតិ»។ ក្រោយបង្ហាញលើបណ្តាញសង្គមយូធូបមកឃើញភាពទាក់ចិត្តមិត្តអ្នកស្តាប់ឃើញថា បន្តការហក់ឡើងជាបន្តបន្ទាប់។

បទចម្រៀង «កីឡាជាតិ» និពន្ធ​ទំនុកច្រៀងដោយលោក សយ រតនា និងនិពន្ធ​បទភ្លេងដោយក្រុម Ice Band ក្រុមមួយនេះ គឺជាអ្នកជំនាញដ៏​ពូកែ ដែលមានភាពច្បាស់លាស់ក្នុងសិល្បៈចម្រៀង។ មូលហេតុនេះហើយ ទើបត្រូវបានផលិតកម្មថោនមានការជឿជាក់ ដោយចាត់បញ្ចូលក្រុមចម្រៀងនេះជាបុគ្គលិករួមការងារជាសមាជិកផលិតកម្ម។ ភាពពូកែនេះហើយ នៅពេលរាល់ការបង្ហាញបទថ្មីមកម្តងៗឃើញថា ភាពគាំទ្រកាន់តែមានភាពប្រែប្រួល។

លើសពីនេះទៅទៀតក្រុម Ice Band ក៏ត្រូវបានបណ្តាស្ថានីយទូរទស្សន៍មួយចំនួនបានទំនាក់ទំនងហៅឡើងបង្ហាញសមត្ថភាពសម្តែងលើឆាកតន្ត្រីផ្សាយផ្ទាល់ក៏ឃើញមានអ្នកមកទស្សនាច្រើនផងដែរ។ ក្រោយទទួលបានសំឡេងពេញចិត្តក្រុម Ice Band កំពុងរកចំណុចថ្មីៗទៀតទាក់ទងនិងបទចម្រៀងបែបស្នាដៃកូនខ្មែរចែកដល់អ្នកចូលចិត្ត ដើម្បីឆ្លើយតបជាមួយការស្រឡាញ់៕