ទេព កញ្ញា ឆក់ចិត្ត អាន គុណកូឡា ក្នុងបទចម្រៀងថ្មី

30-11-2018 3:14pm

កម្សាន្តៈ តារាសម្តែងសាច់សខ្ចី ទេព កញ្ញា ដែលលេចធ្លោលើការសម្តែងរឿងភាគគេ ស្រាប់តែឃើញនាងលេចមុខមាត់ក្នុងចម្រៀងថ្មី ដែលច្រៀងដោយតារាយុវវ័យ អាន គុណកូឡា។ មានការបង្ហើបថា បទនោះត្រូវជ្រើសរើសតារាស្រីមួយចំនួន តែបែរជាម្ចាស់បទជ្រើសរើសស្រីស្អាតទេព កញ្ញា ជាតួឯកសម្តែងក្នុងចម្រៀងថ្មីនោះ។

កាលពីពេលថ្មីៗនេះ បានចេញ MV ហើយ ដែលមាចំណងជើងថា “Sister Brother”។ គ្រាន់តែបទនេះចេញមិនទាន់បាន១ម៉ោងផង មានអ្នកចូលមើលរហូតដល់ទៅជាង១ពាន់ដង។ ក្រៅពីនេះ លោកបានបង្ហាញនូវរូបភាពបង្ហាញពីសកម្មភាពថតបទថ្មី តែលោកមិនបានបញ្ជាក់ថា ជាបទអ្វីទេ។ បើតាមអ្នកវិភាគបានឲ្យដឹងថា “ថ្មី២០១៩ខាងមុខនេះ អាន គុណកូឡា អាចមានឱកាស​លេចមុខតាមកញ្ចក់ទូរទស្សន៍ និងតាមការប្រគំតន្ត្រីញឹក ព្រោះលោកមានបទថ្មីច្រើន ហើយក៏មានការគាំទ្រច្រើនដែរ”។

កញ្ញា ទេព កញ្ញា បានថ្លែងថា នាងពិតជារីករាយដែលបានឆក់យកឱកាសចម្រៀងមួយបទថ្មីរបស់លោក កូឡា។ នាងរំពឹងថា បទថ្មីមួយនេះ ពិតជាទាក់ទាញបន្តទៀតលើបណ្តាញសង្គម។ជាមួយការងារមមាញឹកសិល្បៈកំពុងតែឡើងកូដ កញ្ញានៅតែព្យាយាមរិះរកចំណុចសម្តែងល្អៗឲ្យសមតាមចិត្តទៀត ក្នុងន័យកែប្រែរបៀបសម្តែងឲបានល្អ៕