ស្ងាត់ៗ! ស្រាប់តែមានណេតយីហោ "222" បើកថ្មីមួយកន្លែងទៀត នៅសង្កាត់ស្ទឹងមានជ័យ៣

28-11-2018 9:34am

ភ្នំពេញៈ ប្រភពច្បាស់ការណ៍មួយបានបង្ហើបឲ្យដឹងថា ទីតាំងអ៊ិនធឺណេត យីហោ “222 Net”  ដែលបើកចាក់បាល់ បានយ៉ាងរលូនដោយសារមានអ្នករត់ការយ៉ាងខ្វាត់ខ្វែង ដើម្បីកុំឲ្យអជ្ញាធរចុះពិនិត្យទីតាំងអ៊ិនធឺណេតដែលបង្កប់ល្បែងស៊ីសងខាងលើនេះ។ ជាក់ស្ដែង ទីតាំងអ៊ិនធឺណេត “222 Net” ដែលមានទីតាំងស្ថិតខាងលិចស្ពានដែកចំការដូង ភូមិឬស្សី១ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ប្រភពច្បាស់ការណ៍បានបន្ដទៀតថា ម្ចាស់ទីតាំង និងអាជ្ញាធរមានភាពស្និតនិងគ្នា ដោយសារតែបានផលប្រយោជន៍ពីទីតាំងខាងលើនេះ។

ពាក់ព័ន្ធករណីទីតាំងហាងអ៊ិនធឺណេតយីហោ 222 Net បើកលេងល្បែងស៊ីងសងខាងក្នុង ភ្នាក់ងារយើងមិនអាចសុំការបំភឺពីអាជ្ញាធរមានជ័យបានឡើយ ភ្នាក់ងារយើងរងចាំបកស្រាយគ្រប់ពេល។

គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជារយ៉ាងម៉ឹងម៉ាត់ ឲ្យបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសអ៊ិនធើណេតបង្កប់ល្បែងស៊ីសង ភ្នាល់តាមអនឡាញ ក្នុងរាជធានីភ្នំពេញ ប៉ុន្ដែមិនទាន់ឃើញធ្វើការចុះបង្រ្កាបនោះទេ នៅតែឃើញទីតាំងអ៊ិនធើណេតនៅបន្តបើកផ្តល់ឱកាសឲ្យអ្នកញៀនល្បែងចូលលេងដដែល មិនឃើញចុះទៅសាកសួរ ឬពិនិត្យបង្ក្រាបឡើយ។

បើតាមមហាជន បានលើកឡើងថា ទទួលស្គាល់ហើយបើកអុីនធើណេតស្របច្បាប់អនុញាតិឲ្យបើកពីមន្ទីរការិយាល័យទេសចរណ៍ខណ្ឌ/ក្រុង ក៏ប៉ុន្តែ ក្រោយពីបើកដំណើរការនូវរបរសេវាកម្មប្រព័ន្ធអុីនធើណេត ម្ចាស់ទីតាំងអនុញាតបើកបន្ថែមឲ្យលេងល្បែងស៊ីសង និងផ្តល់ឱកាសឲ្យក្រុមអ្នកញៀនល្បែងទៅវិញ ដែលបង្កឲ្យអសន្តិសុខ ចោរកម្មផ្សេងៗក្នុងមូលដ្ឋាន។

ក្តីព្រួយបារម្មណ៍របស់ពលរដ្ឋ លើវាសនាអនាគត់កូនចៅ យុវវ័យខាងលើ ពលរដ្ឋទទូចស្នើសុំដល់អាជ្ញាធរសមត្ថកិច្ច នៅពេលនេះ មេត្តាជួយចុះទៅពិនិត្យ និងមានវិធានការ ជាចំណែកមួយដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយក៏ដើម្បីសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមផងដែរ៕