ដំណឹងបាត់កីឡាករប្រណាំងទូក«ង» ខណៈចប់បុណ្យអុំទូកហើយ មិនឃើញត្រឡប់ទៅផ្ទះ

27-11-2018 8:45pm

ត្បូងឃ្មុំៈ ស្ត្រីម្នាក់​ បានប្រកាសស្វែងរកកូនរបស់ខ្លួន ដែលជាកីឡាករប្រណាំងទូក«ង» ខណៈមកប្រណាំង​នៅក្រុងភ្នំពេញ កាលពីថ្មីៗកន្លងមក ហើយមកដល់ពេលឥឡូវនេះ មិនទាន់ឃើញ​ត្រឡប់ទៅដល់ផ្ទះសម្បែងវិញទេ ធ្វើឲ្យក្រុមគ្រួសារមានការបារម្ភជាខ្លាំង ហើយសូមប្រកាសដំណឹងស្វែងរកជាសាធារណៈ និងអំពាវនាវ​បងប្អូនប្រជាពលរដ្ឋណាបានប្រទះឃើញ ដូចមានភ្ជាប់អត្តសញ្ញាណប័ណ្ណមួយសន្លឹកនេះ មេត្តាជួយទំនាក់ទំនងតាមលេខទូរស័ព្ទ ទុកជាការធ្វើបុណ្យផងចុះ ។

ការប្រកាសស្វែងរកនេះ បានសរសេរថា ៖«នាងខ្ញុំឈ្មោះ ឈន គឹមលន បានបាត់កូនឈ្មោះ ជេន បូរ៉ា កីឡាករទូក ង នៅភូមិទី៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ បាត់ខ្លួននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងភ្នំពេញ ក្រោយពេលចប់បុណ្យអុំទូក ។

ដូចបានជម្រាបជូនខាងលើ បើបងប្អូនណាបានឃើញ ទំនាក់ទំនងមកលេខទូរស័ព្ទ ០១១ ៧៨ ៤២ ៧២, ០៩៧ ៥៩ ៨៧ ៩៧៨ ។ សូមអរគុណ! » ៕