តម្លៃប្រេងឆៅ ធ្លាក់ចុះយ៉ាងគំហុកនៅថ្ងៃអង្គារនេះ មុនកិច្ចប្រជុំ G20 និង OPEC

27-11-2018 11:15am

បរទេសៈ តម្លៃប្រេងឆៅ បានធ្លាក់ចុះយ៉ាងគំហុកនៅថ្ងៃអង្គារនេះ ដោយសារការផលិតប្រេងជាប់កំណត់ត្រារបស់អារ៉ាប៊ី សាអូឌីត ថ្វីត្បិតតែក្រុមអ្នកជំនួញមានការប្រុងប្រយ័ត្នខ្ពស់ មុនកិច្ចប្រជុំរបស់បណ្តាប្រទេស G20 ដែលនឹងចាប់ផ្តើមនៅក្នុងប្រទេសអាហ្សង់ទីន នាថ្ងៃសុក្រខាងមុខនេះ ក៏ដូចជាកិច្ចប្រជុំអង្គការបណ្តាប្រទេសនាំចេញប្រេង (OPEC) នៅក្នុងប្រទេសអូទ្រីស នាសប្តាហ៍ក្រោយ។

តម្លៃប្រេងឆៅអន្តរជាតិសម្រាប់ទីផ្សារខាងមុខ បានធ្លាក់ចុះរហូតដល់ទៅក្រោម៦០ដុល្លារក្នុង១បារ៉ែល មុនពេលហើបបន្តិចមកវិញ មកនៅត្រឹម៦០.៣២ដុល្លារវិញ គិតត្រឹមម៉ោង៣និង២៦នាទីម៉ោងសកល ពោល គឺធ្លាក់ចុះ១៦ដុល្លារ ឬស្មើនឹង០.៣ភាគរយ ពីតម្លៃចាស់។

ដោយឡែក តម្លៃប្រេងឆៅសហរដ្ឋអាមេរិក សម្រាប់ទីផ្សារខាងមុខ បានធ្លាក់មកនៅត្រឹម៥១.៤៥ដុល្លារក្នុង១បារ៉ែល ដោយធ្លាក់ចុះ១៨សេន ឬស្មើនឹង០.៤ភាគរយ។

សូមបញ្ជាក់ថា អារ៉ាប៊ី សាអូឌីត បានបង្កើនការផលិតប្រេងក្នុងចំនួនខ្ពស់បំផុតមិនធ្លាប់ដែលមាននៅក្នុងខែវិច្ឆិកានេះ ជាមួយនឹងការបូមប្រេងកើនឡើងពី១១.១លានបារ៉ែល រហូតដល់១១.៣លានបារ៉ែលក្នុង១ថ្ងៃ៕