អុញនោះ! ឧត្តមនាវីត្រីយ៍ ឯម ចន្ថា នាយរងសេនាធិការបញ្ជាការកោះឆ្នេរ លួចចាក់ដីលុបឆ្នេរសមុទ្រកោះយ៉ ត្រូវ​អភិបាលស្រុកមណ្ឌលសីមា បញ្ជាឲ្យផ្អាក

21-11-2018 5:00pm

កោះកុងៈ កន្លងទៅថ្មីៗនេះ ក្រោម​ការ​បញ្ជា​ពី​លោក​ ហាក់ ឡេង អភិបាល​ស្រុកមណ្ឌលសីមា និង លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំក្រុមការងារ រួមមានជាមួយ លោកអធិការនគរបាលស្រុក កម្លាំងកងរាជអាវុធហត្ថស្រុក អាជ្ញាធរឃុំប៉ាក់ខ្លង និងលោកមេភូមិប៉ាក់ខ្លង១ ចុះពិនិត្យការដាក់ផ្លាកហាមឃាត់មិនឲ្យចូល និងមានការចាក់អាចម៍ដីបំពាន់យកដីឆ្នេរសមុទ្រប៉ាក់ខ្លង (ផ្លូវចូលកោះយ៉) ស្ថិតនៅភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សកម្មភាពរំលោភយកទ្រព្យសម្បត្តិសាធារណៈរបស់ លោកឧត្តមនាវីត្រីយ៍ ឯម ចន្ថា ជានាយរងសេនាធិការបញ្ជាការកោះឆ្នេរ និងជាមេបញ្ជាការទិសកោះកុងក្រៅលេខ២នេះ ធ្វើឡើងស្របពេលដែលដីក្នុងខេត្តកោះកុងកុំពុងឡើងថ្លៃ។

បច្ចប្បន្ននេះ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានធ្វើរបាយការណ៍ទៅសាលាខេត្តកោះកុងរួចហើយ។

ក្នុងរឿងនេះដែរ ប្រជាពលរដ្ឋតែងតែ​សង្កេត​ឃើញ​ថា​ អ្នក​មាន​លុយ​ មាន​អំណាច​ ទោះបី​រំលោភ​ទ្រព្យសម្បត្តិ​សាធារណៈឆ្នេរសមុទ្យកោះយ៉ ក៏ដោយពុំ​ដែល​ឃើញ​មាន​ទោស​ ឬចំណាត់ការជាក់លក្ខនោះទេ៕