រដ្ឋបាលខណ្ឌប្ញស្សីកែវ បើកកិច្ចប្រជុំពីបញ្ហាគ្រឿងញៀន ជាមួយម្ចាស់ក្លិបកម្សាន្ត និងផ្ទះសំណាក់

08-11-2018 8:21pm

ភ្នំពេញៈ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានបើកកិច្ចប្រជុំមួយស្តីអំពីបញ្ហាគ្រឿងញៀន និងការធ្វើកិច្ចសន្យាសហការ និងធានាអះអាងចូលរួមប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ជាមួយម្ចាស់ក្លឹបកំសាន្ត ផ្ទះសំណាក់ ។

ពិធីនេះ​ប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាងលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងមានការអញ្ជើញចូលរួមជាកិត្តិយសដោយលោកវរៈសេនីយ៍ទោ គល់ យី អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ តំណាងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ តំណាងការិយាល័យប្រឆាំងគ្រឿងញៀន លោកនាយករងរដ្ឋបាលខណ្ឌឫស្សីកែវ លោកអនុប្រធានការិយាល័យអន្តវិស័យខណ្ឌឫស្សីកែវ លោកប្រធានការិយាល័យទេសចរណ៍ខណ្ឌឫស្សីកែវ ព្រមទាំងមានការចូលរួមពី អស់លោក-លោកស្រី មន្ត្រីរាជការខណ្ឌ -សង្កាត់ និងលោក លោកស្រី ដែលជាម្ចាស់ក្លឹបកំសាន្ត ផ្ទះសំណាក់ សរុបចំនួន ៧២នាក់ ៕