Floyd Mayweather ៖ គ្មានទេ ការប្រកួតជាមួយកីឡាករប្រដាល់សេរីជប៉ុន Tenshin Nasukawa

08-11-2018 5:06pm

ប្រដាល់ៈ កីឡាករ Floyd Mayweather បានលប់ចោលការប្រកួតតាមគម្រោងជាមួយកីឡាករប្រដាល់សេរីជប៉ុន ដោយលោកបានអះអាងថា លោកត្រូវបានគេបោកបញ្ឆោតឲ្យយល់ព្រមជាមួយនឹងការប្រកួតមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះតាមព័ត៌មានសង្គម កីឡាករ Mayweather បាននិយាយថា លោកត្រូវបានគេបោកបញ្ឆោតដោយក្រុមអ្នករៀបចំការប្រកួតស្នើសុំជាមួយកីឡាករ Tenshin Nasukawa ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃមុនចូលឆ្នាំសកលនៅទីក្រុង Saitama ប្រទេសជប៉ុន។

កីឡាករ Mayweather បានសរសេរតាម Instagram ថា លោកចង់បញ្ជាក់ឲ្យបានច្បាស់ថា Floyd Mayweather មិនធ្លាប់ដែលយល់ព្រមនឹងការប្រកួតផ្លូវការជាមួយកីឡាករ Tenshin Nasukawa ម្តងណាឡើយ។

លោកបញ្ជាក់ថា ការប្រកួតពិព័រណ៍នេះពីមុនត្រូវបានគេរៀបចំឡើងជាការប្រកួត'Special Bout' សម្រាប់តែគោលដំបូងកម្សាន្តប៉ុណ្ណោះ ដោយគ្មានបំណងជាការប្រកួតផ្លូវការ ឬចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ទូទាំងសកលលោកអ្វីនោះទេ ហើយពេលដែលលោកធ្វើដំណើរមកដល់ទីក្រុងតូក្យូកាលពីថ្ងៃចន្ទ ទើបដឹងថា ត្រូវបានគេបោកប្រាស់៕