មនុស្ស៦នាក់ រងការបាញ់ប្រហារ ករណីផ្ទុះអាវុធក្នុងរង្គសាល នៅតំបន់ Southern California

08-11-2018 4:37pm

អាមេរិកៈ តម្រួតមួយរូប បាននិយាយថា មនុស្សយ៉ាងហោច៦នាក់ ត្រូវបានគេបាញ់ប្រហារកាលពីយប់ថ្ងៃពុធ ពេលដែលជនសង្ស័យម្នាក់ បានបើកការបាញ់រះមកលើហ្វូងមនុស្សនៅក្នុងរង្គសាល ស្ថិតនៅតំបន់ Southern California ។

លោកកាពីតែន ហ្គារ៉ូ គូរ៉េដចៀន គឺជាតម្រួតស្រុកវ៉េនធ្យូរ៉ា បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ថា នាយរងតម្រួតស្រុក បានរងការបាញ់ប្រហារផងដែរ ហើយត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយលោកមិនអាចបញ្ជាក់បានទេពីស្ថានភាពរបួសរបស់ជនរងគ្រោះ។

អ្នកនាំពាក្យតម្រួតស្រុក បាននិយាយថា សេចក្តីរាយការណ៍ដំបូងពីករណីបាញ់ បានកើតមានឡើងនៅវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃពុធ នៅក្នុងរង្គសាល Borderline Bar & Grill  ដែលមានចង្ងាយប្រហែល៤០គ.មភាគលិចទីក្រុងឡូសអាន់ជឺឡេស។

ដោយឡែក មូលហេតុដែលនាំឲ្យឈានទៅរកការផ្ទុះអាវុធនេះ មិនត្រូវបានដឹងភ្លាមៗនោះទេ៕