Real Madrid បំបាក់ Viktoria Plzen មិនឲ្យងើបមុខរួច ៥-០ នៅ Champions League

08-11-2018 3:14pm

បាល់ទាត់ៈ ក្រុម Real Madrid រកបាន៤គ្រាប់ទៅហើយ នៅក្នុងតង់ទី១ ដើម្បីបំបាក់ក្រុម Viktoria Plzen មិនឲ្យងើបមុខរួចក្នុងលទ្ធផល ៥-០ ក៏ដូចជាឡើងមកឈរនៅលើកំពូលតារាងពូល G នៃការប្រកួត Champions League។

កីឡាករ Karim Benzema រកបានគ្រាប់បាល់បើកឆាកជាមួយនឹងគ្រាប់បាល់ទី២០០របស់គាត់សម្រាប់ក្លិប Real Madrid មុនពេលកីឡាករ Casemiro បន្ថែមគ្រាប់បាល់ទី២សម្រាប់ក្រុមភ្ញៀវ។

ក្រោយមកទៀត កីឡាករ Benzema តែតបាល់បញ្ចូលទីសម្រាប់គ្រាប់បាល់ទី២ពីក្បែរបង្គោលទី មុនពេលកីឡាករ Gareth Bale ថែម១គ្រាប់ទៀត ជាមួយនឹងការស៊ុតបាល់ដោយប្រើជើងឆ្វេងរបស់គាត់។

ក្រុម Real Madridបានគ្របដណ្តប់ការប្រកួតទាំងស្រុង ហើយកីឡាករ Toni Kroos ជាអ្នកបន្ថែមគ្រាប់បាល់ទី៥ ក្រោយសម្រាកតង់ទី១ ពេលដែលគាត់ញាក់បាល់ផុតអ្នកចាំទី Ales Hruska ចេញពីតំបន់គ្រោះថ្នាក់។

ជ័យសម្រាប់ក្រុមឡើងការពារជើងឯកក្លិបបាល់ទាត់កំពូលអឺរ៉ុបមួយនេះ បានក្លាយជាជ័យជំនះលើកទី៣ជាប់ៗគ្នាសម្រាប់អ្នកចាត់ការថ្មី Santiago Solari ចាប់តាំងពីរូបលោក ទទួលយកការងារចាត់ការ ក្រោយលោក Julen Lopetegui ត្រូវបានគេបណ្តេញចេញពីការងារគ្រូបង្វឹកកាលពីខែមុន៕