នាវាដឹកប្រេង បុកនាវាចម្បាំាង មនុស្ស៧នាក់ រងរបួស

08-11-2018 2:50pm

ន័រវេយៈ យ៉ាងហោចណាស់ ក៏មានមនុស្សចំនួន៧នាក់ បានរងរបួស ក្រោយនាវាដឹកប្រេងមួយគ្រឿង បានបុកជាមួយនាវាចម្បាំង នៅឆ្នេរសមុទ្រភាគខាងលិច ប្រទេសន័រវេយ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

នៅពេលមានហេតុការណ៍គ្រោះថ្នាក់ខាងលើនេះកើតឡើង នៅលើនាវាចម្បាំង KNM Lelge Ingstad ​ត្រូវបានជម្លៀសបុគ្គលិក ជានាវិកទាំង​១៣៧នាក់ ទៅកាន់តំបន់មានសុវត្ថិភាព។

ហេតុការណ៍គ្រោះថ្នាក់ខាងលើ មិនបណ្តាលឲ្យមានការលិចហូរប្រេងចូលសមុទ្រឡើយ។ ចំណែកអ្នករងរបួស​ទាំង​៧នាក់ មិនប៉ះពាល់ដល់អាយុជីវិតនោះទេ។ តាមប្រភពព័ត៌មានពីបណ្តាញទូរទស្សន៍​ [email protected] របស់ប្រទេសន័រវេយ បានបញ្ជាក់ថា នាវាដឹកប្រេងខាងលើ មានឈ្មោះ​ Lola TS។

មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើនេះ មិនទាន់ដឹងច្បាស់នៅឡើយទេ ហើយក្រុមអ្នកឯកទេសកំពុងតែបើកការស្រាវជ្រាវ៕