សណ្ឋាគារ “អង្គរ អេរ៉ា” លំដាប់ផ្កាយ៥ គឺជាឃ្លាំងស្ទុកឈើ

07-11-2018 4:51pm

សៀមរាបៈ ឃ្លាំងស្ទុក​ឈើ​យ៉ាងធំចំកណ្តាលក្រុងសៀមរាប គឺជាសណ្ឋាគារ “អង្គរអេរ៉ា” លំដាប់ផ្កាយ៥ ស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កំពុងទទួលទិញឈើល្មើសច្បាប់គ្រប់ប្រភេទពីសំណាក់ក្រុមឈ្មួញរកស៊ីឈើ រហូតដល់ក្រុមឈ្មួញទាំងនោះនាំគ្នានិយាយអួតអាងថា ពួកគេមិនខ្វល់ពីមន្ត្រីជំនាញខាងណាទាំងអស់ ព្រោះពួកគេមានខ្នងបង្អែក​យ៉ាងធំ គឺ​ម្ចាស់សណ្ឋាគារ “អង្គរអេរ៉ា” ឈ្មោះ ស៊ីណា តួ​នាទីជាមន្ត្រីក្រសួងប្រឆាំងអំពើពុករលួយ ដែលមានឋានៈថ្នាក់ជាន់ខ្ពស់ប្រធានភូមិភាគ។

ប្រភពមួយ បានបែកធ្លាយ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ស្ទើ​តែរាល់ថ្ងៃ រាល់​យប់ គេតែងតែសង្គេតឃើ​ញ មានរថយន្តពាក់ស្លាក់លេខទាហាន នឹងរថយន្តជាច្រើ​នតែងតែដឹកឈើ​ចូលតាមច្រកផ្លូវខាងក្រោយសណ្ឋាគារ (អង្គរអេរ៉ា) ដើ​ម្បីទម្លាក់​ឈើ នឹងមានការបើ​កទ្វារពីសំណាក់សន្តិសុខផងដែល។

ប្រភពខាងលើ បានបន្តថា ទោះបីជាមន្ត្រីជំនាញគ្រប់ស្ថាប័ន​ក្នុងខេត្តសៀមរាបដឹងថា សណ្ឋាគារ “អង្គរអេរ៉ា” ជាកន្លែងឃ្លាំងស្ទុកឈើយ៉ាងធំក៏ដោយ ក៏​មន្ត្រីជំនាញទាំងនោះ មិនហ៊ានចេញមុខ ឬ​ដឹកនាំកម្លាំង​ចុះមកបង្ក្រាបទេ រហូតធ្វើ​ឲ្យ​មានការរិះគន់ពីសំណាក់មហាជនថា មន្ត្រីជំនាញពាក់ព័ន្ធ​គ្រប់ស្នាប័នក្នុងខេត្តសៀមរាប អសមត្ថិភាព ក្នុងការអនុវត្តច្បាប់ បង្ក្រាបបទល្មើសជាក់ស្តែងចំពោះអ្នកមានអំណាច តែចំពោះអ្នកក្រគ្មានលុយ និ​ងអំណាចបក្ខពួកវិញ គឺអនុវត្តច្បាប់មានប្រសិទ្ធិភាពណាស់។

ជាក់ស្តែងក្នុងនាមខ្ញុំជាភ្នាក់ងារព័ត៌មានបានធ្លាប់ខលទូរស័ព្ទទៅសម្ភាសន៍មន្ត្រីពាក់ព័ន្ធ​ ពួកគាត់តែងនិយាយលើ​កពីហេតុផល ប្រាប់ថា ពួកគាត់មិនហ៊ានទេ ព្រោះម្ចាស់សណ្ឋា​គារ “អង្គរអេរ៉ា” មានអំណាចខ្លាំងណាស់ ម្យ៉ាងគាត់ជាមន្ត្រីក្រសួងប្រឆាំងអំពើ​ពុករលួយ មានឋានៈជាន់ខ្ពស់ នឹង​ជាប្រធានភូមិភាគ ហេតុនេះហើ​យខាងពួកគាត់ជាមន្ត្រីជំនាញតូចតាចមិនហ៊ានធ្វើការទេ។

ចំពោះករណីខាងលើនេះ​ លោក ស៊ី ណា ម្ចាស់សណ្ឋាគារ "អង្គរ អេរ៉ា" ភ្នាក់ងារ​អង្គភាពសារព័ត៌មាន CAM POST ប្រចាំខេត្តសៀមរាប មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរសព្ទខលទៅ ជាប់រវល់៕