បទចម្រៀង “ស្ទោងកំពង់ធំ” ចម្រៀងរៀបរាប់រឿងពិត ឯអ្នកសម្តែងវិញ ជាតារាមានឈ្មោះក្នុងសិល្បៈ

03-11-2018 10:04am

កម្សាន្តៈ បទចម្រៀងមួយបទទៀតហើយ ដែលកំពុងតែទទួលបានការយកចិត្តទុកដាក់ក្នុងការថតយ៉ាងពិសេស ព្រោះថា ចម្រៀងមួយនោះ ត្រូវបានសម្គាល់ឲ្យដឹងថា ពាក់ព័ន្ឋការដិតដាមរឿងរ៉ាវពិត ជុំវិញស្រុកស្ទោង ខេត្តកំពង់ធំ។ ម្ល៉ោះហើយថា អ្នកដឹកនាំថតចម្រៀងមួយនេះសម្រាំងសុទ្ធតែតារាប្រុសស្រីល្អៗ មានទេពកោសល្យសម្តែង បន្ថែមផ្ទៃបទឲ្យកាន់តែរស់រវើក។

បទ ”ស្ទោងកំពង់ធំ” របស់តារាចម្រៀង គូម៉ា បានធ្វើការផលិតយ៉ាងសម្រិតសម្រាំងកាលពីថ្មីនេះរួមជាមួយតារាសម្តែងល្បីឈ្មោះជាច្រើនចូលរួមសម្តែង ដើម្បីប្រាកដថា ជាបទចម្រៀងដែលមានមានគុណភាពខ្ពស់ ទាំងអត្ថន័យខ្លឹមសារ សាច់រឿងល្អពេញចិត្តសម្រាប់អ្នកទស្សនា។ បទចម្រៀងនេះ ចូលរួមសម្តែងដោយតារាសម្តែងជាច្រើនដូចជា កញ្ញា នៅ សូនីតា, លោក សុធា ពិសិដ្ឋ,  លោក លី ណូរ៉ាជាដើម។ ខណៈដែលទីតាំងថត គឺនៅរម្មណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងស្រុកស្ទោង ខេត្តកំពង់ធំ ផ្ទាល់តែម្តង។ ចម្រៀងបែបមនោសញ្ចេតនានេះ បង្ហាញពីអារម្មណ៍បុរសម្នាក់ បានដាក់ចិត្តដិតដាមលួចស្រឡាញ់នារីម្នាក់ ជាអ្នកស្រុកស្ទោង ហើយតាមស្រឡាញ់ធ្វើជាគូគាប់។

បទចម្រៀងមួយនេះ ត្រូវបានដឹកនាំសម្តែងដោយលោក វ៉ាត លីម៉េង ដែលជាអ្នកដឹកនាំសម្តែងដ៏មានបទពិសោធន៍ប្រចាំផលិតកម្មថោន ហើយលោបានស្នើដល់ទស្សនិកជនរង់ចាំតាមដានទស្សនាអឹមវីមួយថ្មីនេះ ថាតើមានលក្ខណៈពិសេសកម្រិតណា ពិសេសប្លង់ចាប់យកតំបន់ស្ទោងកំពង់ធំ មានភាពប្លែកយ៉ាងណា។

លោក លីណូរ៉ា ជាតួសម្តែងក្នុងបទចម្រៀងដែរនោះ លោករំពឹងថា បទថ្មីរបស់ថោនក្រោមចម្រៀងច្រៀងលោក គូម៉ា នឹងលេចធ្លោ។ លោកថា តារាសម្តែងម្នាក់ៗ តាំងសម្តែងឲ្យល្អបង្កឲ្យអ្នកទស្សនាកាន់តែជក់ចិត្ត ក្រោមការដឹកនាំរបស់លោក វ៉ាត លីម៉េង ដ៏មានជំនាញ៕