ត្រីឆ្ដោស៊ីកូនឯង! ឪពុកតិរច្ឆាន ចិញ្ចើមកូនស្រី ទុកបម្រើចំណង់តណ្ហាខ្លួនឯង ចុងក្រោយបែកការណ៍

21-10-2018 10:08am

រតនគិរីៈ ឪពុកតិរច្ឆានម្នាក់ បានធ្វើសកម្មភាព​ចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួន​ បានសម្រេចរហូតដល់៥ដង ទើបកូនស្រីទ្រាំមិនបាន ក៏សម្រេចចិត្តរត់មកទៅប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនឪពុកល្មោភកាមរូបនេះ។

នគរបាលព្រហ្មទណ្ឌស្រុកបរកែវ បានឲ្យដឹងថា កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក សមត្ថកិច្ច​បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ម.ម ឌ.យ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិទំពួន សញ្ជាតិខ្មែរ មុខរបរ កម្មករជៀជ័រកៅស៊ូ (ត្រូវជាកូនស្រីបង្កើត) ដោយរៀបរាប់ប្រាប់សមត្ថកិច្ចថា ឪពុកបង្កើតរបស់ខ្លួន បានធ្វើសកម្មភាពចាប់រំលោភបានសម្រេច ចំនួន៥ដងមកហើយ តាំងពីអំឡុងថ្ងៃទីមិនចាំ ខែមិថុនា ឆ្នាំ២០១៨ ដោយលើកទី១ នៅក្នុងចំការកៅស៊ូ ពេលយប់ ពេលខ្លួនកំពុងតែជៀជ័រ លើកទី២,៣ និងទី៤ នៅក្នុងផ្ទះស្នាក់នៅរបស់កម្មករជៀជ័រ ចំណែកលើកទី៥ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ នៅក្នុងសណ្ឋាគារ ឆេង ឡុក បឹងកន្សែង បន្ទប់លេខ៤ ពេលដែលឪពុកបង្កើតរបស់ខ្លួននាំទៅព្យាបាលជំងឺ​ភ្នែកនៅមន្ទីរពេទ្យបង្អែកខេត្តរតនគីរី។

នគរបាលព្រហ្មទណ្ឌស្រុកបរកែវ បានបន្តថា ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងជំនាញបានចុះទៅឃាត់ខ្លួនជនសង្ស័យ ត្រូវជាឪពុកបង្កើតឈ្មោះ ភ្នង ឈីខេង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិទំពួន សញ្ជាតិខ្មែរ មុខរបរកម្មករជៀជ័រកៅស៊ូ មានទីលំនៅសព្វថ្ងៃភូមិ ស៊ូ  មានទីលំនៅភូមិស៊ូ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

បច្ចុប្បន្នឪពុកតិរច្ឆានរូបនេះ សមត្ថកិច្ចជំនាញកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕