លី ណូរ៉ា ក្លាយជាតួឯកជាមួយ ឈិត សុវណ្ណបញ្ញា ក្នុងបទ “ខឹងគេតិចៗ នឹកគេខ្លាំងៗ”

15-10-2018 1:23pm

កម្សាន្តៈ តារាសម្តែង លី ណូរ៉ា ហាក់មានយីអ៊ុនច្រើនជាមួយផលិតកម្មថោន ដោយសារតែបទចម្រៀងល្អៗរបស់តារាជួរមុខនៅទីនោះ ត្រូវបានលោកចាប់ឱកាសថតសម្តែងគួរឲ្យកត់សម្គាល់។នេះប្រហែលជាលោកមានទេពកោសល្យល្អយល់ពីរបៀបសម្តែងទើបមិនសូវខកខានសម្តែងបទចម្រៀងនៅក្នុងផលិតកម្មថោន។

បទចម្រៀងថ្មីទើបតែចេញ Full MV មានចំណងជើងថា «ខឹងគេតិចៗនឹកគេខ្លាំងៗ» ក្រោមសំនៀងរបស់កញ្ញា ឈិត សុវណ្ណបញ្ញា ត្រូវបានមិត្តយុវវ័យជាច្រើនកំពុងនាំគ្នាចែកចាយចូលមើលបន្តគ្នា។ ជាពិសេស គេពិតជាបានស្គាល់វត្តមានជាបន្តទៀត របស់តារាសម្តែង លី ណូរ៉ា ដែលបានប៉ះដៃគូសម្តែងជាមួយស្រីស្អាត ឈិត សុវណ្ណបញ្ញា។ បទចម្រៀងប្រកបដោយមនោសញ្ចេតនាក្រោមការច្រៀងរបស់ ឈិត សុវណ្ណបញ្ញា អ្នកណាក៏យល់ថា លោក ណូរ៉ា សំណាងបានកៀកកិតជាមួយតារាស្រីល្បីលំដាប់យុវវ័យគួរឲ្យច្រណែន។ លើសពីនេះ ក្រោមការបញ្ចូលអារម្មណ៍ឲ្យកាន់តែល្អតាមអត្ថន័យបទចម្រៀង ទាំង២នាក់ពិតជាធ្វើបានល្អសមគ្នាកាន់តែរុញបទថ្មីនេះអណ្តែតឡើងជាបន្តទៀត។

លោក ណូរ៉ា បាននិយាយថា បើបទនេះឃើញថា ថតចប់មែនតែការសម្តែងគ្រានោះលោកគិតថាលំបាកខ្លះដែរ ព្រោះត្រូវដាក់អារម្មណ៍ឲ្យច្រើនយល់ពីអត្ថន័យទើបសម្តែងបាន។ យ៉ាងណាក្រោមការពន្យល់ពីអ្នកដឹកនឹងមានបទពិសោធន៍ទើបធ្វើឲ្យលោកសម្រេចបានគោលដៅចំពោះចម្រៀងមួយបទនេះ។ លើសពីនេះ លោកស្រឡាញ់បទនេះ ដែលចេញថតផ្តិតយកទេសភាពស្អាតៗ នៃផ្ទៃស្រុកខ្មែរហាក់បានផ្សាយពីតំបន់ទេសចរណ៍ខ្មែរផងដែរ។

ចង់ដឹងការសម្តែងបទចម្រៀងថ្មីរបស់តារាទាំង២ដួងនេះ ប្រកបដោយភាពជ្រាលជ្រៅបែបណាសូមទស្សនា Full MV ដូចតទៅ៖