អ្នករត់តាក់ស៊ី ដណ្តើមម៉ូយគ្នា ផ្ទុះហិង្សារបួស២នាក់ ឃាត់ខ្លួន២នាក់

11-10-2018 10:35pm

កំពង់ឆ្នាំងៈ ថ្ងៃទី១១ ខែតុលា​ ឆ្នាំ ២០១៨ វេលាម៉ោង ៩:១០នាទី នៅចំណុច ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងមាន ករណី ហិង្សាដោយចេតនា ដែលបង្កឡើងដោយ អ្នករត់តាក់ស៊ី ២នាក់៖

១-ឈ្មោះ សក ល័ក្ស ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិ ជ្រៃប្រឡាយ ឃុំត្រដោកជ្រុំ ស្រុកពញាក្រែង ខេត្តត្បូងឃ្មុំ ។ ២-ឈ្មោះ នួន លាភ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិ ត្រពាំងជ្រៃ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែង ខេត្តត្បូងឃ្មុំ បានយកដែកប្រវែង0,៧0ម៉ែត្រ វាយទៅលើភាគីម្ខាងទៀតបណ្តាលឲ្យរបួសស្រាល ០២ នាក់ ១-ឈ្មោះ អ៊ិន ស៊ីណេ ភេទប្រុស អាយុ ៣០ឆ្នាំមានទីលំនៅភូមិ ពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ។ ២-ឈ្មោះ កាក់ វាសនា ភេទប្រុស អាយុ៤៧ឆ្នាំមានទីលំនៅភូមិ សំរោង ឃុំរាជ ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានទៅដល់កន្លែងកើតហេតុភ្លាមៗ និង ឈានទៅឃាត់ជនបង្កខាងលើ បានចំនួន២នាក់ និង ដកហូតវត្ថុតាងដែកមួយកំណាត់ ប្រវែង 0,៧0 ម៉ែត្រ ទំហំ ២៧លី ។

ជនរងគ្រោះត្រូវ បានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ចំណែកឯជនសង្ស័យទំាងពីរ កំពុងកសាងសំណុំរឿងចាត់ការ តាមនីតិវិធី ៕