លោកស្រី នីគី ហាលី ចុះចេញពីតំណែងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ

11-10-2018 12:13pm

អាមេរិកៈ នៅក្នុងពិភពនយោបាយ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការចុះពីតំណែងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ គឺលោកស្រីនីគី ហាលី កាលពីថ្ងៃអង្គារ។

មន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយប្រាប់ CNNថា លោកស្រី ហាលី បាននិយាយប្រាប់បុគ្គលិករបស់គាត់ ពីការលាលែងពីតំណែងរបស់លោកស្រី កាលពីព្រឹកថ្ងៃអង្គារ។

ប្រភពព័ត៌មានដែលដឹងច្បាស់ពីបញ្ហាមួយនេះ បាននិយាយថា ការចុះចេញពីតំណែងរបស់លោកស្រីហាលី បានធ្វើឲ្យទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោកចន បូលតុន និងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកម៉ៃ ផមផ្យូ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដោយឡែក ទីភ្នាក់ងារព័ត៌មាន Axios បានរាយការណ៍ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានទទួលយកការលាលែងពីតំណែងមួយនេះ៕