បទថ្មី «ស៊ូស្លាប់មិនធ្វើមនុស្សក្បត់» ពី វង្ស ថាណាន់ កំពុងស៊ី​អារម្មណ៍តាមបណ្តាញសង្គមខ្លាំងណាស់

07-10-2018 9:35am

ភ្នំពេញៈ មួយប្រាវចុងក្រោយទៀតហើយមិនថា នៅតាមផ្ទះតាមហាងផឹកស៊ី ឬកន្លែងណាឃើញថា បទចម្រៀងថ្មីបែបមនោសញ្ចេតនាស៊ីអារម្មណ៍របស់លោក វង្ស ថាណាន់ កំពុងតែពុះកញ្ជោលទាក់ទាញមិត្តអ្នកស្តាប់បណ្តែតអារម្មណ៍តាម។ ម្ល៉ោះហើយកាន់តែជំរុញឲ្យលោវង្ស ថាណាន់ មានឱកាសសាងស្នាដៃឲ្យ​លេចធ្លោជាបន្តទៀតជាមួយអាជីពចម្រៀងក្នុងសិល្បៈ។

អតីត​បេក្ខជន​ក្នុង​កម្មវិធី​ Cambodian Idol រដូវ​កាល​ទី​៣ វង្ស ថាណាន់ បាន​ចេញ​ចម្រៀង "ស៊ូស្លាប់មិនធ្វើមនុស្សក្បត់" ជា​ចង្វាក់​រ៉ុកយ៉ាង​ពីរោះ​ឆ្លើយ​តប​​បទ​"សុំ​បេះ​ដូង​មួយ​ចំណែក" របស់​តារា​ចម្រៀង​ជើង​ចាស់​​អ្នក​ស្រី សុង សេងហ៊ន។

មិនទាន់មានMV ផង បទ«ស៊ូស្លាប់មិនធ្វើមនុស្សក្បត់» កាន់តែខ្លាំង  មកទល់ម៉ោងនេះ គេនៅតែមើលឃើញពីសន្ទុះគាំទ្ររបស់បទ«ស៊ូស្លាប់មិនធ្វើមនុស្សក្បត់»របស់តារាចម្រៀង លោក វង្ស ថាណាន់ នៅលើបណ្ដាញយូធូប ដោយសារតែបទចម្រៀងនេះ មានអ្នកចែកចាយ និងចូលស្ដាប់កើនឡើងដល់រាប់ម៉ឺនដងតែមួយពព្រិចភ្នែក។ អ្នកគាំទ្របទនេះជាច្រើនជំរុញអោយបទនេះ ឆាប់ចេញMV និងមានសាច់ភ្លេងដោយគ្មានសំឡេងច្រៀងអោយបានឆាប់ ដើម្បីអោយអ្នកគាំទ្រកាន់តែទាក់ទាញ និងអាចច្រៀងតាម ជំរុញសន្ទុះគាំទ្រ។

អ្នកគាំទ្រជាច្រើនបានបង្ហោះអមជាមួយបទ«ស៊ូស្លាប់មិនធ្វើមនុស្សក្បត់»ជាច្រើន ថាចង់ឃើញបទចម្រៀងមួយនេះ មានជាMV អោយបានឆាប់ បន្ទាប់ពីបទចម្រៀងនេះ ស្ដាប់ហើយកាន់តែពីរោះ ហើយចំពោះអត្ថន័យក៏លូយកប់បុកត្រូវបេះដូងមហាជន បើទោះជាខ្លឹមសាររបស់បទនេះ គឺជាបកត្រលប់ខ្លឹមសារចម្រៀងរបស់ម្ចាស់ដើមរបស់បទ«សុំបេះដូងមួយចំណែក»។ ម្នាក់ៗនិយាយថាបើបទចម្រៀងនេះ អាចធ្វើអោយមានសាច់រឿងទាក់ចិត្ត បង្ហាញពីរឿងស្នេហាមួយអោយល្អបន្ថែមទៀត គឺពិតជាធ្វើអោយម្ចាស់បទ គឺលោកវង្ស ថាណាន់ នឹងក្លាយជាតារាដែលមានការទទួលស្គាល់កម្រិតណានោះទេ ក្នុងពេលដែលលោកមានសំណាងមានបទផ្ទុះគេស្គាល់ច្រើនឡូយជាងគេ ក្នុងចំណោមអតីតបេក្ខភាព Cambodian Idol ទាំងអស់ ទាំងមិនទាន់មានផលិតកម្មចូលជ្រកបែបនេះ។ ក្នុងនោះ អ្នកចង់ច្រៀងត្រាប់តាមសំឡេងរបស់លោក ក៏ទទូចអោយលោកបង្ហោះតែសំលេងបទចម្រៀងសុទ្ធ ដើម្បីអោយហ្វេនបានច្រៀងCover ផងដែរ ដើម្បីអោយបទផ្ទុះមួយនេះឡើងសន្ទុះ៕