ស៊ឹម ប៊ុនឆៃ ត្រូវ ធន់ ចាន់ឌី វាយផ្តួល ក្រោយជួបគ្នាលើកទី១ នាសង្វៀនប៉ុស្តិ៍លេខ៥

07-10-2018 9:22am

ភ្នំពេញៈ មិនគួរអោយជឿនោះទេ ដែលការប្រកួតមិត្តភាពមុនភ្ជុំបិណ្ឌកាលពីថ្ងៃទី៦ តុលា រវាងកីឡាករជើងខ្លាំង ស៊ឹម ប៊ុនឆៃ និងកីឡាករជើងថ្មី បែរជាកីឡាកររូបនេះបរាជ័យយ៉ាងអាម៉ាសដោយពិន្ទុ ក្រោមដៃកីឡាករវ័យក្មេង ធន់ ចាន់ឌី ក្នុងពេលអ្នកទាំងពីរត្រូវគេអោយប៉ះគ្នានៅប៉ុស្ដិ៍លេខ៥ស្ថិតនៅព្រែកកំពិស។

ព្រឹត្តិការណ៍ TV5 Knock out Series By K-Cement ក្នុងវគ្គកីឡាករជើងខ្លាំង៤នាក់ ដែលត្រូវឡើងប្រកួតវគ្គផ្ដាច់ព្រ័ត្រ ត្រូវអោយសម្រាកមួយសប្ដាហ៍។

ការបរាជ័យរបស់ស៊ឹម ប៊ុនឆៃ បានធ្វើអោយអ្នកស្នេហាវិស័យប្រដាល់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលការប៉ាន់ស្មាន គឺអ្នកនិយមកីឡាប្រដាល់ យល់ថាកីឡាករ ស៊ឹម ប៊ុនឆៃ សមនឹងឈ្នះការប្រកួតក្នុងភាគរយខ្ពស់ ព្រោះតែគេមានប្រវត្តិឡើងរេញច្រើនជាង និងជាកីឡាករដែលមានទេពកោសល្យមិនធម្មតា បើធៀបនឹងកីឡាករ ធន់ ចាន់ឌី ដែលទើបតែឡើងកូដបានមួយឆាវនាពេលចុងក្រោយ។ តាំងពីទឹកទី៣ គេឃើញបង្គោលខៀវដែលមិនសូវមានអ្នកស្គាល់ ព្រោះទើបតែមានឈ្មោះឡើងរេញ វាយអោយបង្គោលក្រហម ស៊ឹម ប៊ុនឆៃ តែម្ដង ដោយធ្វើអោយបង្គោលក្រហម ដួលលើរេញខ្ពកៗ ដល់ថ្នាក់អ្នកទស្សនាមិនចង់ជឿថ្វីដៃនោះផង។ អ្វីដែលគេកត់សម្គាល់គឺការប្រកួតបញ្ចប់៥ទឹកដែលបានធ្វើឡើង គឺកីឡាករ ធន់ ចាន់តាក់ ឈ្នះដាច់តែម្ដង ដែលធ្វើអោយអ្នកណាៗ ក៏លាន់មាត់ថាមិនគួរ ស៊ឹម ប៊ុនឆៃ បាក់សាច់ដល់ម្លឹង៕