លោក Jose Mourinho ប្រឈមនឹងការបាត់បង់ការងារនៅក្លិប Man Utd

07-10-2018 9:01am

បាល់ទាត់ៈ លោក Jose Mourinhoបាននិយាយយ៉ាងទទួចថា លោកនៅតែជាមនុស្សម្នាក់ដែលសំខាន់អាចស្តាទម្រង់លេងរបស់ក្រុម Man Utdក្រោយពេលដែលកាសែត Daily Mirror របស់អង់គ្លេស បានរាយការណ៍ថា គាត់នឹងត្រូវបណ្តេញចេញពីការងារ មិនសំខាន់ថា លទ្ធផលជាមួយក្រុមNewcastleនៅថ្ងៃសៅរ៍នេះ ក្នុងទឹកដី Old Traffordទទួលបែបណានោះទេ។

ក្រុម Man Utdកំពុងលេងត្រដាបត្រដួលយ៉ាងខ្លាំង នៅ Premier Leagueជាកន្លែងដែលពួកគេឈរនៅលេខរៀងទី១០ ដោយមិនយកឈ្នះការប្រកួតម្តងណាឡើយនៅក្នុងទឹកដីខ្លួន គ្រប់ការប្រកួតទាំងអស់ ចាប់តាំងពីបើកឆាករដូវកាលរហូតមក។

យោងតាមកាសែត Mirrorបានឲ្យដឹងថា លោក Mourinhoបានបាត់បង់ទំនុកចិត្តរបស់គណៈក្រុមប្រឹក្សាភិបាល ដោយប្រភពព័ត៌មានពីខាងក្នុងក្លិប Man Utdបានឲ្យដឹងថា  ការគ្រប់គ្រងរយៈពេលជិត២ឆ្នាំកន្លះរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ម្នាក់នេះ នឹងដល់ទីបញ្ចប់ហើយ មិនសំខាន់ថាលទ្ធផលប្រកួតក្នុងក្រុម Leagueជាមួយក្រុម Newcastleបែបណានោះទេ៕