បេប៊ី ប្រឹង​ឡើងឆាក ទាំងខ្លួន​មិនទាន់ជាសះស្បើយ

06-10-2018 11:24am

ភ្នំពេញៈ តារាចម្រៀង និងពិធីការិនី បេ ប៊ី មួយប្រាវចុងក្រោយនេះ បានទទួលការងារយ៉ាងលើសលប់ពេញរដូវភ្ជុំនេះ។ ដោយសារតែទទួលទម្ងន់ការងារមិនសមនឹងកម្លាំងនាងបាក់ស្រុកក្រិប រហូតបង្ខំ​ចិត្តចូលពេទ្យកាលពីយប់មិញ។ ទោះយ៉ាងណា បេ ប៊ី មិនទាន់បាត់ស្លេកមុខនៅ​ឡើយ ព្រោះជាប់ភារៈឡើងច្រៀងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍នាព្រឹកនេះ ហើយនាងទៅទាំងអស់ថាមពល។

ដើម្បីប្រាក់កម្រៃ បេ ប៊ី ចេញទៅបំពេញការងារគ្រប់ទិសទីទាន់មានអ្នកត្រូវការ បើទោះផ្លូវវែងឆ្ងាយលំបាកក្នុងន័យជួយទ្រទ្រង់ជីវភាពគ្រួសារ។ នេះមិនមែនជាលើកទី១នោះទេ ដែល បេ ប៊ី ដែលចូលពេទ្យ ព្រោះកម្លាំងខ្សោយ ប៉ុន្តែនាងនៅតែបន្តការងារមិនឲ្យ​ដួលតាមកម្លាំងឡើយ។

បេ ប៊ី បានឲ្យដឹងថា ទោះជារវល់ខ្លាំងយ៉ាងណាក៏ដោយ ក៏មិនអាចរំលងបុណ្យជាតិដ៏សំខាន់មួយនេះដែរ ហើយសម្រាប់ឆ្នាំនេះ នាងគ្រោងទៅដាក់បិណ្ឌឲ្យបាន១០វត្ត ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។

បេប៊ី ថ្លែងថា “យើងទៅធ្វើបុណ្យ ដើម្បីរំឭកដល់ដូនតារបស់យើង ដែលគាត់បានទទួលអនិច្ចកម្មទៅកាន់លោកខាងមុខ។ ចំពោះលោកប៉ាខ្ញុំ ឈ្មោះ ជុំ អែម គាត់ក៏បានទទួលមរណភាពចោលខ្ញុំ ៣ឆ្នាំទៅហើយដែរ ដែលធ្វើឲ្យខ្ញុំហាក់ឯកោ ពេលខ្លះទោះជាមានម្ដាយតាមជាប់ជានិច្ចក្ដី តែយើងមានអារម្មណ៍ថា ដូចបាត់ដៃម្ខាងអ៊ីចឹង។ ខ្ញុំបានទៅធ្វើបុណ្យបាន៥វត្តហើយ ដូចជា វត្តស្វាយផ្អែម , ពោធិ៍កំបោរ និងទៅស្រុកម៉ាក់ខ្ញុំ វត្តគិរីវង្ស ហើយសម្រាប់ឆ្នាំនេះ ខ្ញុំដាក់គម្រោងទៅយ៉ាងហោចណាស់ក៏ឲ្យបាន១០វត្តដែរ