រ័ត្ន រចនា ក្រោយល្បីឈ្មោះ ចុះច្រៀងយុទ្ធនាការអប់រំសុខភាព ជាមួយអ្នករោងចក្រ

06-10-2018 10:41am

កម្សាន្តៈ អ្នកនាង រ័ត្ន រចនា ដែលល្បីឥតព្រៀងទុកក្នុងបទចម្រៀង «មេម៉ាយមានយីអ៊ុន» ក្នុងបណ្តាញសង្គមពេលនេះ ទទួលបានការជ្រោមជ្រែងពីអ្នកដឹកនាំកម្មវិធីជាបន្តបន្ទាប់មិនថាតែនៅតាមកញ្ចក់ទូរទស្សន៍ និងខាងក្រៅ។ ពិតជាមានយីអ៊ុននៅពេលលេចធ្លោអ្នកនាងបានរួមការងារផ្នែកតន្ត្រីបែបអប់រំ ជាមួយក្រុមការងារជាតារាស្ម័គ្រចិត្ត ជាមួយមិត្តរួមក្រុមយ៉ាងពេញមុខ ជូនកម្មករតាមរោងចក្រ។

អ្នកនាង រ័ត្ន រចនា បានឲ្យដឹងថា បន្ទាប់ពីមានការទាក់ទាញក្រោយបទចម្រៀង «មេម៉ាយមានយីអ៊ុន» នាងក៏ដូចជាមានយីអ៊ុនឡើងតាមហ្នឹងដែរ។ អ្វីដែលមិនភ្លេច គឺអរគុណដល់មេបានផុសចម្រៀងនោះ លើបណ្តាញសង្គមរហូតមានការចែកចាយពេញប្រទេសឲ្យគេស្គាល់នាង ព្រោះសិល្បៈច្រៀងជិត២០ឆ្នាំទៅហើយ ទើបតែឆ្នាំនេះទេ មានការហក់ឡើង។ យ៉ាងណាមិញនាងច្រៀងតាមកម្មវិធីច្រើនមកហើយ អត់ដែលបានចូលរួមច្រៀងលក្ខណៈអប់រំសុខភាពតាមរោងចក្រទេ នេះជាជំហ៊ានថ្មីដែលអ្នកនាងសប្បាយចិត្តបានជួយដល់សង្គម ហើយជួយពេញទំហឹងជាមួយក្រមការងារថ្មីនេះ។

លោក យ៉េប រ៉ូហ្វាត ផលិតករដឹកនាំកម្មវិធីយុទ្ធនាការអបរំសុខភាព បានបង្ហាញនូវការកក់ក្តៅដោយឃើញមានសមាជិកថ្មី ចូលរួមមានសមត្ថភាពដូចជាអ្នកនាង រ័ត្ន រចនា បែបនេះ។យើងនឹងបន្តការងារទាំងអស់គ្នា ជាមួយនាទីអប់រំសុខភាព ជូនកម្មកររោងចក្រឲ្យកាន់តែមានការយល់ដឹងបន្តទៀត។

ក្រុមតារាចម្រៀងដែលស្ម័គ្រចិត្តជួយច្រៀងតាមរោងចក្រ គេឃើញមានលោក ប៉ែន សារ៉ាវ, ហង្ស សុវណ្ណារិទ្ឋ, ជួន អមរិត្ឋ, លោក អ៊ុង សុវណ្ណារឹទ្ធ, កញ្ញា សុខ មុនីរក្សា, កញ្ញា អោក សុម៉ាដាលីស, កញ្ញា ណាតាហ្សា, កញ្ញា ហ្វារីដា, កញ្ញា ម៉ូលីកាជាដើម។ ពួកគេនឹងរួមគ្នាច្រៀងបទចម្រៀងសម័យ ពិសេសបទចម្រៀងប្រពៃណី ដើម្បីអបអររាំលេងកម្សាន្តក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ៕