សហរដ្ឋអាមេរិក និងកាណាដា ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី

01-10-2018 3:51pm

កាណាដាៈ សហរដ្ឋអាមេរិក និងកាណាដា បានបង្កើតកិច្ចព្រមព្រៀងនៅដង្ហើមចុងក្រោយ កាលពីថ្ងៃអាទិត្យ ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងចាស់ NAFTA ដែលជាកិច្ចព្រមព្រៀងត្រីភាគីជាមួយម៉ិកស៊ិក ក៏ដូចជាសង្រ្គោះប្រទេសទាំង៣ គឺជាតំបន់ពាណិជ្ជកម្មបើកទូលាយក្នុងទំហំទឹកប្រាក់១.២ទី្រលានដុល្លារ ដែលស្ទើតែដួលរលំទៅហើយ ក្រោយរយៈពេលជិត២៥ឆ្នាំ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រទេសទាំង២ បានិយាយថា កិច្ចប្រមព្រៀងអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) នឹងបង្កើតឲ្យមានទីផ្សារសេរីជាងមុន ពាណិជ្ជកម្មយុត្តិធម៌ត្រឹមត្រូវជាងមុន និងកំណើនសេដ្ឋកិច្ចរឹងមាំនៅក្នុងតំបន់របស់ពួកយើង។

ក្រុមអ្នកចរចា បានធ្វើការយ៉ាងវីវក់ មុនពេលពាក់កណ្តាលអាធ្រាត្រ ដែលសហរដ្ឋអាមេរិក បានដាក់ឱសានវាទ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា ដោយភាគីទាំង២ បានធ្វើសម្បទានដូចគ្នា ដើម្បីទទួលបានកិច្ចព្រមព្រៀងថ្មីមួយនេះ។

នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបគណៈរដ្ឋមមន្រ្តីកាលពីយប់មិញថា ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀង ដែលបានធ្វើឲ្យមានការហក់ឡើងនៅក្នុងទីផ្សារហិរញ្ញវត្ថុសកល ថា វាគឺជាថ្ងៃដ៏ល្អមួយសម្រាប់ប្រទេសកាណាដា។

ដោយឡែក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានថ្កោលទោសកិច្ចព្រមព្រៀង NAFTA ថាធ្វើឲ្យមានការចេញទៅធ្វើការការភ្លូកភ្លូកដីនៅប្រទេសម៉ិកស៊ិក ដែលមានប្រាក់បៀវត្សរ៍ទាបនោះ បានគំរាមដើរចេញពីកិច្ចព្រមព្រៀង NAFTA ដរាបណាតែមានការផ្លាស់ប្តូរទ្រង់ទ្រាយធំណាមួយ ត្រូវបានបានបង្កើតឡើង៕