មនុស្សស្លាប់ និងរងរបួសរាប់សិននាក់ ក្រោយក្រុមខ្មាន់កាំភ្លើង បាញ់រះមកលើក្បួនព្យុហយាត្រា នៅអ៊ីរ៉ង់

22-09-2018 6:28pm

អ៊ីរ៉ង់ៈ សារព័ត៌មានរដ្ឋ បានរាយការណ៍ថា ក្រុមខ្មាន់កាំភ្លើង បើកការបាញ់រះឥតញញើតដៃមកលើពិធីដង្ហែរព្យុហយាត្រាយោធាអ៊ីរ៉ង់ នៅទីក្រុងភាគនិរតីអាវ៉ាស់ ដោយបានសម្លាប់មនុស្សជាច្រើននាក់ ដែលរួមទាំងជនស៊ីវិលផងដែរ និងធ្វើឲ្យមនុស្សយ៉ាងហោច២០នាក់ រងរបួស។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើង បានបាញ់ស្រោចចេញពីឧទ្យានមួយកន្លែង និងស្លៀកពាក់ឯកសណ្ឋានជាយោធា។

សារព័ត៌មានរដ្ឋ បានរាយការណ៍ថា ក្រុមជីវពលអ៊ីស្លាម ត្រូវបានគេគិតថា ឈរនៅពីក្រោយការវាយប្រហារមួយនេះ។

គួរឲ្យដឹងថា អ៊ីរ៉ង់ កំពុងប្រារព្ធខួបនៃការចាប់ផ្តើមសង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់ ឆ្នាំ១៩៨០-៨៨ ជាមួយនឹងការដង្ហែរព្យុហយាត្រាជាច្រើនកន្លែង នៅទូទាំងប្រទេស។

ទីភ្នាក់ងារព័ត៌មាន Fars បានរាយការណ៍ថា ការវាយប្រហារនេះ បានចាប់ផ្តើមនៅវេលាម៉ោង៩ព្រឹក ម៉ោងក្នុងស្រុក ហើយទំនងជាមានខ្មាន់កាំភ្លើង២នាក់ បើកការវាយប្រហារនេះ៕