ការសិក្សាថ្មី ៖ ប្រទេសជាងពាក់កណ្តាលលើលោក កំពុងប្រឈមជំងឺ៥មុខ នាំឲ្យបរាជ័យគោលដៅបន្ថយការស្លាប់មុនអាយុ

21-09-2018 6:09pm

បរទេសៈ ការសិក្សាថ្មី បានព្យាករណ៍ថា ជាងពាក់កណ្តាលនៃប្រទេសទាំងអស់ ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ នឹងខកខានធ្វើតាមការប្តេជ្ញាចិត្តរបស់ពួកគេ ដើម្បីកាត់បន្ថយការស្លាប់មុនអាយុ ដោយសារតែជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែម នៅឆ្នាំ២០៣០ខាងមុខនេះ ។

“គោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព” ដែលត្រូវបានចុះហត្ថលេខា ដោយរដ្ឋជាសមាជិក ទាំង១៩៣ប្រទេស របស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៥ គឺជាផែនការមួយ សម្រាប់សម្រេចបានសុខុមាលភាពសកល ហើយត្រូវបានគេបែងចែកចេញជា១៧ គោលដៅ ដែលរួមទាំង “គ្មានភាពក្រីក្រ” “ការស្រេកឃ្លានកម្រិតសូន្យ” និង “គុណភាពការអប់រំ” បន្ថែមពីលើ “សុខុមាលភាពនិងសុខភាពល្អ” ។

លោកស្រ្តាចារ្យ ម៉ាជីដ អេហ្សាទី គឺជាអ្នកនិពន្ធរបាយការណ៍ថ្មី និងជាប្រធានផ្នែកសុខភាពបរិស្ថានសកលនៅឯមហាវិទ្យាល័យ Imperial College London បានសរសេរនៅក្នុងអ៊ីម៉ែលថា វាគឺជាបំណងប្រាថ្នា ឬការប្តេជ្ញាចិត្ត ដែលត្រូវបានឯកភាពដោយសហគមន៍សកល ដើម្បីឲ្យមានការរស់នៅវិជ្ជមាន សុខភាពល្អប្រសើរជាងនេះ សម្រាប់អ្នករាល់គ្នា ទាំងនាពេលបច្ចុប្បន្ន និងនាពេលអនាគត។

លោកបន្តថា ការច្របាច់បញ្ចូលទិសដៅទាំង១៧ នៃ “គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព” នឹងគ្របដណ្តប់រាល់ទស្សនៈវិស័យទាំងអស់ នៃសុខុមាលភាព និងសុខភាពភពផែនដី សង្គម និងមនុស្សលោក ។

របាយការណ៍បានបញ្ជាក់ថា កូរ៉េខាងត្បូង, សិង្ហបុរី, លុចសំបួ, នូវែលសេឡង់, កូស្តារីកា, ដាណឺម៉ាក, អេស្តូនី, សាធារណរដ្ឋឆេក, ម៉ាល់ឌីវ, ថៃ, ក្រូអាតស្លូវ៉ាគី, បារ៉ែន, បូស្នៀ និងហឺហឺហ្គោវីណា, ប្រេស៊ីល, កាតា, អ៊ីរ៉ង់, ឡាតវី, បេឡារូស, ស៊ែប, កូវ៉ែត សាម័រ, អាមេនី, ម៉ាសេនី, អូម៉ង់, អាហ្សែបៃហ្សង់, រុស្ស៊ី, អ៊ុយក្រែន, ហ្សំបៀសាធារណរដ្ឋកុងហ្គោ, ក្រឺណាត, ទីម័រឡេស្តេ, ម៉ុលដាវី និងកាហ្សាក់ស្ថាន គឺជាប្រទេសដែលទំនងជាចង់សម្រេចគោលដៅសម្រាប់ស្រ្តី។

ដោយឡែក ប្រទេសអ៊ីសឡង់, ស៊ុយអែត, ស្វ៊ីស, ណ័រវ៉េ, បារ៉ែន, ជប៉ុន, កូរ៉េខាងត្បូង, លុចសំបួ, កាណាដា, ណូវែលសេឡង់, អៀរឡង់, សឹង្ហបុរី, ហូឡង់, ដាណឺម៉ាក, ហ្វាំងឡង់, បែលហ្ស៊ិក, អ៊ីរ៉ង់, ម៉ាល់ឌីវ, អាហ្សង់ទីន, ប្រេស៊ីល, សាធារណរដ្ឋឆេក, ទីម័រឡេស្តេ, បូស្នៀ, ស្លូវ៉ានី, អេស្តូនី, ម៉ាសេដូនី, ឡាតវី, បេឡារុស, រុស្ស៊ីនិងកាហ្សាក់ស្ថានស្ថាន គឺជាប្រទេសដែលទំនងជាចង់សម្រេចគោលដៅសម្រាប់បុរស ៕