ទិដ្ឋភាព នៃការវាយប្រហារ ដោយព្យុះ Mangkhut នៅកោះហុងកុង

17-09-2018 10:04am

ហុងកុងៈ ទ្វារកញ្ចក់នៅតាមអគារខុ​នដូ ផ្ទះ សណ្ឋាគារ គឺមិនអាចទប់ទល់នឹងកម្លាំងខ្យល់ខ្លាំង បណ្តាលមកពីព្យុះ Mangkhut បានឡើយ ដោយខ្យល់វាយបែកខ្ទេចខ្ទីទាំងអស់ និងបាក់រលំដើមឈើផ្ទះសម្បែងជាច្រើន។

នៅថ្ងៃទី១៦ ខែកញ្ញា ព្យុះ Mangkhut បានចូលដល់កោះហុងកុង ដោយមានល្បឿនខ្យល់ដល់ទៅ២៥៧គីឡូម៉ែត្រ ក្នុងមួយម៉ោង។ រលកសមុទ្រធំៗ មានកម្ពស់ជាង៤ម៉ែត្រ ធ្វើឲ្យជនលិចទីក្រុង។

កោះ​​ហុងកុងទាំងមូល ត្រូវជាប់គាំងទាំងស្រុងនៅថ្ងៃទី១៦ ខែកញ្ញា ពេលព្យុះវាយប្រហារចូលដល់ដីគោកកោះនេះ។​ កម្លាំងខ្យល់ខ្លាំងបំផុត មិនធ្លាប់មាន ចាប់តាំងពីព្យុះ (ក្តីសង្ឃឹម) នៅឆ្នាំ១៩៧៩ ធ្វើឲ្យទ្វារបង្អួចកញ្ចក់បែកខ្ទេច។

នៅយប់ថ្ងៃទី១៦ ខែកញ្ញា បើទោះបីខ្យល់ចុះខ្សោយបន្តិច តែបំណែកកញ្ចប់ ឈើបាក់ គ្រប់ដណ្តប់ពេញផ្លូវថ្នល់ បង្កគ្រោះថ្នាក់យ៉ាងខ្លាំង។ សារព័ត៌មាន South China Morning post បានផ្សាយថា រដ្ឋាភិបាលកោះហុងកុង បានប្រកាសអាសន្ន នៅក្នុងទីក្រុង ដោយសារតែការប្រែប្រួលនៃព្យុះ៕