អង្គការសុខភាពពិភពលោក ក្រើនរំឭកពីកង្វះខាត ការហាត់ប្រាណ នៅទូទាំងពិភពលោក

05-09-2018 3:54am

សុខភាពៈ ក្រុមអ្នកជំនាញ បានអះអាងថា ការវិវត្តន៍តិចតួចណាស់ ត្រូវបានបង្កើតឡើងក្នុងការកាត់បន្ថយកម្រិតនៃភាពអសកម្មនៅលើពិភពលោក។

របាយការណ៍មួយរបស់អង្គការសុខភាពពិភពលោក (WHO) បានធ្វើការប៉ាន់ប្រមាណថា ជាង១ភាគ៤នៃប្រជាជនសរុបនៅលើពិភពលោក ១.៤ ពាន់លាននាក់ មិនបានហាត់ប្រាណឲ្យបានគ្រប់គ្រាន់នោះទេ គឺជាតួលេខមួយ ដែលស្ទើរតែគ្មានការរីកចម្រើនសោះ ចាប់តាំងពីឆ្នាំ២០០១មក។

ភាពអសកម្មទាំងនេះ ប្រឈមហានិភ័យខ្ពស់លើបញ្ហាសុខភាព ដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺមហារីកមួយចំនួនទៀត។

បណ្តាប្រទេស ដែលរកប្រាក់ចំណូលខ្ពស់ ដូចជាចក្រភពអង់គ្លេសជាដើម ស្ថិតនៅក្នុងចំណោមប្រទេស ដែលហាត់ប្រាណតិចតួចបំផុត។

ដោយឡែកស្រ្តី ត្រូវបានគេរកឃើញថា ចូលចិត្តអង្គុយច្រើនជាងគេ នៅលើពិភពលោក លើកលែងតែតំបន់២នៅអាស៊ីប៉ុណ្ណោះ។

ក្រុមអ្នកស្រាវជ្រាវមកពីអង្គការ WHO បានពិនិត្យទិន្នន័យរាយការណ៍ដោយខ្លួនឯង លើសកម្មភាពពីការស្ទង់ផ្អែកលើមនុស្ស៣៥៨នាក់ នៅតាមបណ្តាប្រទេសចំនួន១៦៨ ដែលរួមទាំងប្រជាជន១.៩លាននាក់ សម្រាប់ការសិក្សារបស់ពួកគេ ចុះផ្សាយលើកាសែត The Lancet Public Health។

ពួកគេ បានរកឃើញថា បណ្តាប្រទេសរកប្រាក់ចំណូលខ្ពស់ ដែលរួមទាំងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ទំហំនៃមនុស្សអសកម្ម បានកើនឡើងពី៣២ភាគរយ ក្នុងឆ្នាំ២០០១ ដល់៣៧ភាគរយ ក្នុងឆ្នាំ២០១៦ ខណៈដែលបណ្តាប្រទេសរកប្រាក់ចំណូលទាប នៅរក្សាកម្រិតដដែល១៦ភាគរយ៕