ឃោរឃៅណាស់! ឪពុក ចាប់កូនស្រីបង្កើតរំលោភ រហូតមានផ្ទៃពោះ៥ខែ

29-08-2018 3:09am

កណ្ដាលៈ ឪពុកតិរច្ឆានឃោឃៅម្នាក់ពោពេញដោយកាមតណ្ហាបាន រំលោភកូនស្រីប ង្កើតខ្លួនឯងអាយុ១២ឆ្នាំរហូតមានផ្ទៃពោះចំនួន៥ខែ ចុងក្រោយបែកការត្រូវសមត្ថកិច្ចចាប់ខ្លួន។ ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ផាត់ តឿ ភេទ ប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរ (ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ) រីកុមារីរងគ្រោះឈ្មោះ ម វ.ល ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាកូនបង្កើតជនសង្ស័យ)។

ប្រភពដដែលបន្ដថា មុនឈានដល់ធ្វើការចាប់ខ្លួនជនសង្ស័យលើនេះ កុមារីរងគ្រោះមានអាការៈ មិនស្រួលខ្លួន រួចប្រាប់ម្ដាយរបស់ខ្លួនថា ខ្លួនបានបាត់រដូវអស់រយៈពេល៣ខែហើយ ដោយពុំដឹងថា មកពីមូលហេតុអ្វីនោះទេ ដោយម្ដាយក្មេងស្រីរងគ្រោះមានការងឿងឆ្ងល់ ភ្លាមនោះក៏ទៅទិញឧបករណ៍ ពិនិត្យទឹកនោម ដើម្បីមកធ្វើការពិនិត្យ រួចបានឃើញថា កូនស្រីរបស់ខ្លួនមានផ្ទៃពោះចំនួន៥ខែហើយ បន្ទាប់មកម្ដាយក្មេងស្រីរងគ្រោះបានសួរដេញដោលកូនស្រីថា កូនឯងប្រាប់ម៉ែឲ្យត្រង់មក តើកូនបានខូចខិលជាមួយបុរសណា? ភ្លាមនោះកូនក៏ឆ្លើយថា ប៉ា(ជនសង្ស័យ)រំលោភខ្ញុំតាំងពី ឆ្នាំទៅរហូតមកដល់ឥឡូវនេះ។

ក្រោយពីម្ដាយបានស្ដាប់កូនស្រីខ្លួនរៀបរាប់ហើយ ភ្លាមនោះក៏ដេញកូន ឲ្យទៅជួប ជាមួយម្ដាយមីងដើម្បីជូនទៅប្ដឹងសមត្ថកិច្ច។

ប្រភពដដែលបន្ដទៀតថា ក្រោយពីកុមារីរង គ្រោះនិងម្ដាយមីងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិលរួចហើយ ភ្លាមនោះសមត្ថកិច្ចប៉ុស្ដិ៍ក៏បានធ្វើការចាប់ខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍រួចបានធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កាលពីនៅក្នុងកំឡុងខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៩ នៅពេលដែលក្មេងស្រីរងគ្រោះបានត្រឡប់មកពីស៊ីឈ្មួលប៉ាក់ ឌិនគេវិញ ឪពុកបានមកយកទូកចម្លងកូន (ជនរងគ្រោះ) ជារៀងរាល់ល្ងាច ខណៈដែលជនសង្ស័យបានយកទូកមកចម្លងកូន ភ្លាមនោះជនសង្ស័យ បានលួងលោមរួមភេទជាមួយកូន តែកូនមិនព្រម រួចគំរាមថា បើមិនព្រមឲ្យអញ អញវ៉ៃងាប់ឥឡូវ ភ្លាមនោះក្មេងស្រីរងគ្រោះក៏ព្រមឲ្យឪពុកខ្លួនរំលោភ។

ក្រោយពីធ្វើសកម្មភាពរំលោភរួច កូនស្រីនិយាយថា ចាំមើលទៅដល់ផ្ទះខ្ញុំប្រាប់ ម៉ែហើយ រួចជនសង្ស័យគំរាមទៀតថា បើហ៊ានប្រាប់ម៉ែ អញនឹងសម្លាប់ចោល។ លុះក្រោយមកជនសង្ស័យតែងតែរំលោភកូនកូនស្រីខ្លួនឯងរហូតជាបន្តបន្ទាប់ ដោយគំរាមកូនមិនឲ្យនិយាយប្រាប់ម្ដាយនិងអ្នកដទៃ បើហ៊ាននិយាយ និងសម្លាប់ចោល។

 លុះដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១២ ទើបក្មេងស្រីរងគ្រោះបាន និយាយប្រាប់ម្ដាយរបស់ខ្លួននូវរឿងរ៉ាវទាំងប៉ុន្មាន ទើបបែកការក៏ដាក់ពាក្យបណ្ដឹង បន្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួនជនសង្ស័យជាឪពុកតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាន សមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕