អ្នកបញ្ជារថយន្តកម្ពុជា អះអាងថា នៅតែរក្សាតំណែងពិន្ទុខ្ពស់ដដែល ក្នុងការប្រកួតថ្ងៃទី២ ASIA CROSS COUNTRY RALLY 2018

14-08-2018 10:53pm

ភ្នំពេញៈ អ្នកបើកបររថយន្តកម្ពុជាអះអាងថា ថ្ងៃទី២នៃការប្រកួតSIA CROSS COUNTRY RALLY ២០១៨កម្ពុជានៅតែរក្សាបាននៅពិន្ទុខ្ពស់ ។

Story ទោះបីជាស្ថានភាពផ្លូវកាន់តែលំបាកពោពេញដោយឧសគ្គច្រើន ហើយចម្ងាយផ្លូវប្រកួតកាន់តែមានចម្ងាយរហូតជាង៣០០គីឡូម៉ែតក្តី តែអ្នកបើករថយន្តរបស់កម្ពុជានៅតែមានមានទំនុកចិត្តខ្ពស់ ថាខ្លួននៅតែប្រជែងបានចំណាត់ថ្នាក់ល្អ នាំមុខដដែលសម្រាប់ថ្ងៃប្រកួតទី២ នៃព្រឹត្តិការណ៍ A SIA CROSS COUNTRY RALLY ២០១៨ ដែលចេញដំណើរពីខេត្ត កាប៉ីនបុរី ឆ្ពោះមកកាន់ ខេត្ត បុរីរ៉ាំ ។

អ្នកបញ្ជារថយន្តតំណាងអោយកម្ពុជា លោក ហូ សិទ្ធិគុណ និងលោក វង្ស គីមហួត បានអះអាងដូច្នោះក្រោយបញ្ចប់ការប្រណាំងថ្ងៃទី២ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ។

លោក វង្ស គីមហួត ថា ថ្ងៃនេះផ្លូវលំបាកជាងកាលពីម្សិលមិញផ្លូវមានខ្សាច់ច្រើនប៉ុន្តែដោយសាតែគ្មានភ្ញៀង ប្រសិនបើមានភ្ញៀងវិញប្រកដជាជាប់ឡាប្រណាំងទាំងអស់គ្នា ហើយថ្ងៃនេះចង្កូតឡានរបស់ខ្ញុំមានបញ្ហាដូចម្សិលមិញដែរ។ក៍ប៉ុន្តែការគ្រប់គ្រងបញ្ជារថយន្តរបស់យើងបានល្អជាម្សិលមិញ និងអាចរក្សាតំណែងពិន្ទុខ្ពស់ដូចម្សិលមិញដដែល។

លោក ហូ សិទ្ធិគុណ ថា ថ្ងៃនេះផ្លូវមានការលំបាកខ្លាំងប៉ុន្តែវាគ្មានជាបញ្ហាធំដុំនោះទេ យើងនូវតែមានសង្ឈឹមថានិងទទួលបានពិន្ទុល្អដូចកាលពីម្សិលមិញ ។ សម្រាប់ថ្ងៃប្រកួតទី២នេះជំនួយការបើកបរបានបង្ហាញផ្លូវបានល្អដោយមិនមានវង្វេងខុសគោលដៅនោះទេ។ប៉ុន្តែយើងជួបបញ្ហាប៉ះពារបន្តិចបន្តិចបន្ទួចដោយសាតែផ្លូវហុយខ្លាំងពេក ។

ពាក់ព័ន្ធនឹងលទ្ធផល ក្រុមរថយន្តកម្ពុជាទទួលបានជោគជ័យ ក្នុងការប្រណាំងរយៈពេល២ថ្ងៃនេះ ដោយមានការរួមចំណែកយ៉ាងសំខាន់ ពីក្រុមជាងរបស់ក្លឹប kara ក្នុងការផ្តល់សេវាជួសជុល អំឡុងពេលប្រកួត និងក្រោយពេលប្រកួតយ៉ាងយកចិត្តទុដាក់ ។

លោក ជីវ័ន្ត បូរិន ប្រធានក្រុមជាង បានលើកឡើងថា ការចូលរួមយ៉ាងសស្រាក់ស្រាំ រួមគ្នាយ៉ាងញាប់ដៃញាប់ជើងនេះ ព្រោះចង់អោយជម្ពុជាទទួលបានជោគជ័យ ពីព្រឹត្តិការណ៍ប្រណាំងកម្រឹតអាស៊ីមួយនេះ ។

សូមបញ្ជាក់ថា សម្រាប់លទ្ធផលថ្ងៃទី២នេះ ប្រភេទរថយន្តសាំង លេខ១បានលើកីឡាករ ហូ សិទ្ធគុណ លេខ២កីឡាករ វង្ស គីហួត អ្នកទាំងជាកីឡាករកម្ពុជា ខណៈលេខ៣បានលើ កីឡាករជប៉ុន ។ ចំណែកឯប្រភេទរថយន្តម៉ាស៊ូត ពីលេខ១ដល់៣ សិតជាកីឡាករថៃ ៕