ពានរង្វាន់​បាល់ទាត់​ លីគហ្វូតសាល ​ឆ្នាំ​២០១៨ រក​ឃើញ​ក្រុម​ខ្លាំង​ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ

13-08-2018 6:32pm

ភ្នំពេញៈ ពានរង្វាន់បាល់ទាត់លីគហ្វូតសាល ឆ្នាំ២០១៨ (National Futsal League 2018)​ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា បានស្វែងរកឃើញក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ នៅ​ចុង​សប្ដាហ៍​ថ្មីៗនេះ ។

សរុបលទ្ធផលនៅវគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ឃើញថាក្រុមស.ស.យ.ក កំចាយមារ ឈ្នះក្រុម Home Sport FC ១៣ទល់៤ ហើយក្រុម Down Town Sport FC ឈ្នះក្រុមឱម៉ាល់ ៦ទល់១។ ពាន​រង្វាន់​លីគហ្វូតសាល​ មាន​ក្រុមចូលរួមចំនួន១០ក្រុមហើយក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេចំនួន៤ក្រុមក្រោយប្រកួតវិលជុំចំនួន១៨សប្ដាហ៍ ត្រូវប៉ះគ្នានៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ហើយក្រុម ឈ្នះត្រូវប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រថែមទៀត ។

ដូច្នេះក្រុម Home Sport ប៉ះក្រុម ឪម៉ាល់ នៅម៉ោង៤ល្ងាច ថ្ងៃទី១៨ខែសីហា ឆ្នាំ២០១៨ ខាងមុខ ដើម្បី​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣ និងក្រុមស.ស.យ.ក កំចាយមារ ប៉ះក្រុមDown Town Sport នៅ​ម៉ោង​៦ល្ងាច​ដើម្បី​ដណ្តើម​ជើង​ឯក ។ ក្រុមជើងឯកនឹងទទួលបានពានរង្វាន់១ មេដាយមាសម្នាក់១និងប្រាក់រង្វាន់២០លានរៀលផងដែរ៕