Breaking News ៖ មនុស្សយ៉ាងហោច៤នាក់ បាត់បង់ជីវិតក្នុងកណីបាញ់ប្រហារ នៅកាណាដា

10-08-2018 7:51pm

កាណាដាៈ ក្រុមនគរបាលកាណាដា បាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សយ៉ាងហោច៤នាក់ ត្រូវបានគេបាញ់សម្លាប់ នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅទីក្រុងភាគខាងកើត ហ្វ្រេដឺរីកតុន រដ្ឋញូវ ប្រាន់ស្វីក។

ក្រុមសមត្ថិកិច្ច បានណែនាំឲ្យអ្នកស្រុករស់នៅក្នុងសង្កាត់ប៊្រូកសាយ ដ្រាយ បន្តស្នាក់នៅក្នុងផ្ទះចាក់សោរឲ្យជាប់ក្នុងពេលនេះ ដើម្បីធានាបានសុខសុវត្ថិភាពរបស់ពួកគេ។

ពួកគេបានអះអាងថា សាធារណជនគួរតែចៀសឲ្យផុតពីកន្លែងកើតហេតុ ហើយពួកយើងនឹងផ្តល់ព័ត៌មានលំអិតបន្ថែមទៀតឲ្យបានឆាប់ តាមដែលយើងអាចធ្វើទៅតាម។

អ្នករាយការណ៍ទូរទស្សន៍ក្នុងស្រុកម្នាក់ បាននិយាយថា គាត់ឮស្នូរគ្រាប់កាំភ្លើង៤គ្រាប់ ក្រោយម៉ោង៧ព្រឹក ដែលត្រូវនឹងម៉ោង១១ម៉ោងសកល៕