ការវាយកម្ទេចវិហារអ៊ីស្លាម ពីរដ្ឋាភិបាលចិន ធ្វើឲ្យកើតមានស្ថានភាពទាល់ច្រក នៅខេត្តភាគខាងលិច នីងស៊ែ

18-08-2018 10:30am

ចិនៈ ជនមូស្លីមរាប់ពាន់នាក់នៅតំបន់ភាគខាងលិច ប្រទេសចិន បានជាប់ក្នុងស្ថានភាពទាល់ច្រក ជាមួយក្រុមអាជ្ញាធរ ដើម្បីការពារវិហាររបស់ពួកគេពីការវាយកម្ទេចចោល ។

ក្រុមមន្រ្តីបាននិយាយថា វិហារទើបបញ្ចប់ការសាងសង់ថ្មីៗ Weizhou Grand ស្ថិតក្នុងខេត្តនីងស៊ែ មិនទទួលបានច្បាប់អនុញ្ញាតឲ្យសាងសង់ត្រឹមត្រូវនោះទេ ។

ប៉ុន្តែក្រុមធ្វើសក្ការៈបូជា បដិសេធន៍មិនឲ្យកម្ទេចចោលនោះឡើយ ហើយអ្នកស្រុកម្នាក់ បានអះអាងថា ពួកគេនឹងមិនបណ្តោយឲ្យរដ្ឋាភិបាលប៉ះវិហារជាដាច់ខាត ។

គួរឲ្យដឹងថា ប្រទេសចិនមានជនមូស្លីមរស់នៅប្រមាណជា២៣លាននាក់ ហើយសាសនាអ៊ីស្លាមបានគ្របដណ្តប់ខេត្តនីងស៊ែ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ៕