អាជ្ញាធរខេត្តព្រះសីហនុ រុះរើទីតាំងប្រក់តង់អនាធិបតេយ្យ១២ជម្រក នៅក្បាលឆាយ

10-08-2018 6:40pm

ព្រះសីហនុៈ កាលពីវេលាម៉ោង១៥ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ប្រើប្រាស់កម្លាំងសរុប៨៣នាក់ ដឹកនាំដោយ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តចុះរុះរើទីតាំងជំរកប្រក់់តង់ អនាធិបតេយ្យ ដែលជនខិលខូចឆ្លៀតឱកាសលួចសង់ផ្ទះនៅចំណុចដីតំបន់ក្បាលឆាយ (អូរអារ៉េវ) ស្ថិតក្នុងភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្រុមការងារពិនិត្យឃើញមានមានប្រជាពលរដ្ឋប្រហែលចំនួន៤០នាក់ ដោយមានឈ្មោះ ខ្លេង ស៊ុនថន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរយោធា អង្គភាពអគ្គបញ្ជាការ (ហ្វឹកហ្វឺន) ជាមេការ ទីលំនៅភូមិព្រែកអញ្ចាញ់ ឃុំព្រែកអញ្ចាញ់ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ភ្លាមនោះលោក ស្រ៊ុន ស្រន់ អភិបាលរងខេត្តបានណែនាំឲ្យឈ្មោះ ខ្លេង ស៊ុនថេង រុះរើជំរកបោះតង់ចេញដោយខ្លួនឯង បើពុំដូច្នោះទេ ក្រុមការងារនឹងរុះរើ ហើយមេការឈ្មោះ ខ្លេង ស៊ុនថេង ក្រអើតក្រទមលើកទូរស័ព្ទរាយការណ៍ទៅថ្នាក់លើរបស់ខ្លួន ហើយទើបឆ្លើយថា មេរបស់គេ មិនព្រមអោយរុះរើទេ ។

ក្រោយមក ក្រុមការងារសម្រេចរុះរើតែម្តង ជំរកបោះតង់ចំនួន១២ជំរក, គោយន្តចំនួន១២គ្រឿង, រថយន្តកូរ៉េ (ទម្ងន់១០តោន) ចំនួន០២គ្រឿង, ម៉ាសុីនកាត់ឈើចំនទន០២គ្រឿង ព្រមទាំងហៅឈ្មោះ ខ្លេង ស៊ុនថេង ទៅសាកសួរបន្តនីតិវិធីនៅមន្ទីរបរិស្ថានខេត្តព្រះសីហនុផងដែរ ៕