ថ្ងៃនេះ បង្ក្រាប២៣ករណី ទាក់ទងគ្រឿងញៀន ឃាត់ខ្លួន៤៤នាក់

10-08-2018 6:17pm

ភ្នំពេញៈ ថ្ងៃនេះ កម្លាំងសមត្ថកិច្ចចម្រុះបានបង្ក្រាបគ្រឿងញៀន​ទូទាំងប្រទេសសរុប​បាន២៣ករណី ដោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ​៤៤នាក់

ប្រភពព័ត៌មានដែល CAM POST ទទួលមុននេះបន្តិច​អះអាងថា គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៣ បានអនុវត្តន៍ច្បាប់ប្រចាំថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ បង្ក្រាប ការជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់ គ្រឿងញៀន​បានចំនួន២៣ករណី ឃាត់ខ្លួនមនុស្ស៤៤នាក់ ក្នុងនោះមានស្រី ១នាក់ផងដែរ ។

ប្រភពបញ្ជាក់ទៀតថា វត្ថុតាងចាប់យកសរុប៖ មេតំហ្វេតាមីន(ice)=១២២៧,១៧ក្រាម និង៨៨កញ្ចប់តូច, កេតតាមីន=១,៥៤ក្រាម និងអុិចស្តាសុី=៩៨គីឡូ៤៣,៥៥ក្រាម ។

ប្រភពបន្តថា លទ្ឋផលអនុវត្តន៍ច្បាប់ប្រចាំឆមាសទី១ បានសរុប 3838ករណី ឃាត់ខ្លួនមនុស្ស 7580នាក់ ក្នុងនោះមានស្រី 672នាក់ ។ សារធាតុញៀនគ្រប់ប្រភេទស្មើ 119គីឡូក្រាមនិង 349,66ក្រាម, កញ្ឆាក្រៀមស្មើ 25គីឡូក្រាមនិង 664ក្រាម និងកញ្ឆាដើម ស្មើ125343ដើម ហើយសម្ភារៈដែលចាប់យកមាន រថយន្ដ 45គ្រឿង ម៉ូតូ 1051គ្រឿង ទូរស័ព្ទ 2821គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន108គ្រឿង អាវុធខ្លី 14ដើម និងអាវុធវែង 10ដើម ផងដែរ ៕