នៅ​សល់​៣​ថ្ងៃ​ទៀត នឹង​ដឹង​ថា​ នរណាជា​គ្រូ​បង្វឹក​ ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ថ្មីហើយ

18-08-2018 10:30am

ភ្នំពេញៈ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក)​ ប្រកាស​ថា​នឹង​បង្ហាញ​មុខគ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ថ្មី​ ជា​ផ្លូវការ​ហើយ​ដើម្បី​ត្រៀម​ដឹកនាំ​ក្រុម​ហ្វឹកហាត់​និង​ប្រកួត​ក្នុង​យុទ្ធនាការ​សំខាន់ៗ​ចុង​ឆ្នាំ​២០១៨នេះ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃសុក្រ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៨​នេះ​ថា៖«​សហព័ន្ធ​នឹងធ្វើសន្និសីទសារព័ត៌មានប្រកាសតែងតាំងគ្រូជម្រើសជាតិថ្មីនៅថ្ងៃច័ន្ទ ទី១២ សីហា ២០១៨ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ក្នុងរាជធានីភ្នំពេញ»។ ក្រោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បញ្ចប់​កិច្ចសន្យា​ជាមួយ​លោក Leonardo Vitorino បាន​យក​លោក​ ប្រាក់ សុវណ្ណារ៉ា ធ្វើ​ជា​គ្រូ​បង្វឹក​ជំនួស ខណៈ​នៅ​ចុង​ឆ្នាំ​នេះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា មាន​ការ​ប្រកួត​សំខាន់ៗ​មួយ​ចំនួន​ធំ។

តាម​គម្រោង​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានណាត់ប្រទេសចំនួន៤ រូមមានម៉ាឡេស៊ី សិង្ហបុរី និងម៉ុងហ្គោលី ខណៈប្រទេស១ទៀត​កំពុងចចារគ្នាសិន​ ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្តៅសាច់ដុំ​ដើម្បី​ត្រៀម​ AFF Suzuki Cup ចុងឆ្នាំ ហើយការប្រកួតធ្វើឡើងនៅប្រទេសកម្ពុជាទាំងអស់៕