តម្លៃប្រេងធ្លាក់ចុះ ខណៈមានសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន និងទណ្ឌកម្មសេដ្ឋកិច្ចមកលើអ៊ីរ៉ង់

10-08-2018 3:10pm

បរទេសៈ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ ជាហេតុធ្វើឲ្យមានការព្រួយបារម្ភថា ជម្លោះពាណិជ្ជកម្មសកល នឹងពន្យឺតកំណើនសេដ្ឋកិច្ច និងតម្រូវការប្រេង ប៉ុន្តែការខាតបង់ ត្រូវបានកំណត់ដោយទណ្ឌកម្មសហរដ្ឋអាមេរិកមកលើអ៊ីរ៉ង់ ដែលទំនងជាធ្វើឲ្យតានតឹងដល់ការផ្គត់ផ្គង់ប្រេង។

ចំណុចគោលនៃប្រេងឆៅ LCOc1បានធ្លាក់ចុះ៥០សេនក្នុង១បារ៉ែលមកនៅ៧១.៥៧ដុល្លារ គិតត្រឹមវេលាម៉ោង០៧ និង២៥នាទី ម៉ោងសកល។ ចំណែកឯប្រេងឆៅអាមេរិក CLc1បានធ្លាក់ចុះ៤០សេនមកនៅ៦៦.៤១ដុល្លារក្នុង១បារ៉ែល។

ភាពតានតឹងពាណិជ្ជកម្មកើនឡើងនេះដែរ កំពុងជះឥទ្ធិពលមកលើចក្ខុវិស័យសម្រាប់កំណើនសេដ្ឋកិច្ច និងកំពុងបំប៉ោងប្រាក់ដុល្លារ គឺជារូបិយប័ណ្ណមួយដែលគេប្រើប្រាស់ដើម្បីទិញដូរប្រេងអន្តរជាតិ ក៏ដូចជាធ្វើឲ្យកាន់តែមានតម្លៃថ្លៃសម្រាប់អ្នកប្រើប្រាស់រូបិយប័ណ្ណផ្សេង។

ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ ដូចជាចិន ឥណ្ឌា និងទួរគី បានមើលឃើញរូបិយប័ណ្ណរបស់ពួកគេធ្លាក់ចុះ៕