រុន ណាកូ និង ទេព មុន្នីរក្សា ស្វីតឡើងកប់

10-08-2018 10:44am

កម្សាន្តៈ ជាមួយនឹងការលេងឈុតហ្វេសហ្សិនកាលីបៗ ប្រភេទហាយខាលឆឺ របស់ប្រទេសម៉ាឡេស៊ី ដែលនាំចូលផ្ដាច់មុខ ដោយហាងលក់សំលៀកបំពាក់ មីស្ទ័រមេន តារាសម្ដែងវ័យក្មេងលោក រុន ណាកូ ដែលត្រូវគេស្គាល់ថា ជាម្ចាស់ពានតារាឆ្នើមគ្រងឈុតបុរាណបានស័ក្ដសម កាលពីដើមខែកក្កដា កន្លងទៅ ស្រាប់តែបញ្ចេញរូបថតស្វីតៗឡើងកប់ ប្លែកភ្នែកទៀត ជាមួយតារាស្រីវ័យក្មេង កញ្ញា ទេព មុន្នីរក្សា ដែលជាសមាជិកក្នុងក្រុមគ្រួសារតារាកម្ពុជា ញាក់សាច់តែម្ដង បង្អួតលើសង្គមហ្វេសប៊ុក។ នេះជាសកម្មភាពផ្អែមល្ហែមដែលគេកម្រឃើញ ខណៈដែលម្នាក់ៗសរសើរថា តារាទាំងពីរពិតជាគូស្នេហ៍ដ៏ផ្អែមល្ហែមយ៉ាងស័ក្តសម ប៉ុន្តែសាមីខ្លួនម្ខាងនៅមិនទាន់ទទួលស្គាល់ ។

រូបភាពស្វីតៗទាំងនោះ មិនត្រឹមតែត្រូវបានចែកចាយ ក្រោយការបង្ហោះជាសាធារណៈ នៅលើបណ្ដាញសង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានផេកមួយយកទៅផលិតជាវីដេអូស្នេហាស្វីតៗឡើងកប់ ដោយគេសម្គាលឃើញមានអ្នកចែកចាយ និងចូលទស្សនាច្រើនមិនធម្មតា ត្រឹមតែប៉ុន្មានម៉ោង។ អ្នកបានឃើញរូបភាពស្វីតៗ របស់លោក រុន ណាកូ និងកញ្ញា ទេព មុន្នីរក្សា សរសើរមិនដាច់ពីមាត់នោះទេថា អ្នកទាំងពីរស័ក្តសមទាំងវ័យ និងរូបសម្រស់ ដោយបានហៅអ្នកទាំងពីរថា គូស្នេហ៍ដែលសមគ្នាគ្មានចន្លោះ ក្នុងពេលដែលអ្នកទាំងពីរ ក៏ត្រូវគេកត់សម្គាល់ថា ស្និទ្ធស្នាលគ្នា នៅក្រៅឆាកមិនខុសគ្នា នៅក្នុងសកម្មភាពសិល្បៈ ។

យ៉ាងណាមិញ លោក រុន ណាកូ បញ្ជាក់ថា ទោះជាក្នុងការងារសិល្បៈ លោក និងដៃគូមានទំនាក់ទំនងគ្នា ដែលអាចនិយាយបានថា ស្និទ្ធិជាងតារារួមអាជីពមួយចំនួន តែរវាងលោក និងនាង នៅជាមិត្តនឹងគ្នានៅឡើយប៉ុណ្ណោះ ។

លោកថា ពួកខ្លួនត្រូវបានហាងមីស្ទ័រមេន ទាក់ទងឲ្យថតបង្ហាញសំលៀកបំពាក់ប្រេនៗ ម៉ាក ហាយខាល់ឆឺ ប៉ុណ្ណោះ ទើបឈានដល់ការថតរូបស្វីតៗ ទុកជាអនុស្សាវរីយ៍ក្នុងបំណងបង្ហោះលេងរួមគ្នា។ លោកសម្ដែងការភ្ញាក់ផ្អើល នៅពេលដែលរូបភាពរបស់ខ្លួនត្រូវបានចែកចាយ និងមានផេកខ្លះយករូបថតរបស់ពួកខ្លួនធ្វើជាវីដេអូ ហើយបង្ហោះដែលកាន់តែធ្វើឲ្យទាក់ទាញលើបណ្ដាញសង្គមហ្វេសប៊ុក៕