WTO ៖ ពាណិជ្ជកម្មសកល បាត់បង់សន្ទុះរបស់ខ្លួន នៅត្រីមាសទី៣

09-08-2018 6:31pm

WTO ៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ពាណិជ្ជកម្មសកលោកលើទំនិញ ហាក់ដូចជាបាត់បង់សន្ទុះរបស់ខ្លួន នៅត្រីមាសទី៣ ដោយកំណើន គ្រាន់តែស្ថិតនៅពីលើចំណុចចង់បានប៉ុណ្ណោះ ស្របពេល ដែលភាពតានតឹងផ្នែកពាណិជ្ជកម្ម បានពន្យឺតការកុម្មង់ការនាំចេញ ហើយនិងផលិតកម្ម និងការលក់ថយន្ត ។

សូចនាករចក្ខុវិស័យប្រចាំត្រីមាសរបស់ WTO បានបង្ហាញថា ពាណិជ្ជកម្មសកល បានធ្លាក់ចុះមកនៅត្រឹម ១០០.៣ ពី ១០១.៨ កាលពីខែឧសភា និង ១០២.៣ កាលពីខែកុម្ភៈ ដែលវាជាសញ្ញាមួយ បង្ហាញពីការបញ្ឈប់កំណើនសេដ្ឋកិច្ច នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ ៕