រុន ណាកូ និង សេម ម៉ាកូ កាច់ស្ទីលឈុត Fashion ម៉ាក​ល្បី នៅម៉ាឡេស៊ី

09-08-2018 12:17pm

ភ្នំពេញៈ ធ្លាប់តែឃើញតារាប្រុស២ដួង តែងខ្លួនសាមញ្ញៗ និងស្លៀកឈុតបែបបុរាណ នៅក្នុងព្រឹត្តិការណ៍ ដែលបានរៀបចំដោយ «គ្រួសារតារាកម្ពុជា» នាពេលកន្លងមក តែនៅពេល លោក រុន ណាកូ និងលោក សេម ម៉ាកូ លេងខ្លួន និងកាច់ស្ទីលបែបហ្វេសហ្សិន គឺមើលទៅ​ទាក់ភ្នែកមួយបែបផងដែរ ជាពិសេសក្នុងពេលដែលអ្នកទាំងពីរលេងស្ទីលជាមួយនឹងសំលៀកបំពាក់ មួក និងកាបូប យីហោ High Cultured ដែលជាម៉ាកដ៏ល្បី និងពេញនិយមនៅក្នុងប្រទេសម៉ាឡេស៊ី។ នេះជាការបង្ហាញខ្លួនរបស់អ្នកទាំងពីរ ក្នុងឈុត Fashion បែបយុវវ័យ ដែលជាយីហោល្បីនាំចូលផ្ដាច់មុខ ដោយហាងមីស្ទ័រមេន ខណៈដែលនេះ ក៏ជាជំហាននៅក្នុងវិថីសិល្បៈ ដែលអ្នកទាំងពីរប្រកាសថា ដើម្បីបង្កើនប្រជាប្រិយភាព។

លោក រុន ណាកូ ដែលត្រូវគេស្គាល់ថា ជាម្ចាស់ពានដែលគ្រងឈុតបុរាណប្រចាំឆ្នាំលេចធ្លោប្រចាំឆ្នាំ២០១៨ ក្រោមការប្រកួតរបស់ «គ្រួសារតារាកម្ពុជា» កាលពីពេលថ្មីកន្លងទៅ បានថ្លែងប្រាប់ថា ឈុតដែលលោកបានបង្ហាញ គឺជារៀបចំរបស់ម្ចាស់ហាងមីស្ទ័រមែន បន្ទាប់ពីលោកត្រូវបានទាក់ទងឲ្យ​ថតផ្សាយឈុត​ ខោ អាវ កាបូប និងមួកម៉ាក High Cultured ដែលនាំចូលផ្ដាច់មុខដោយហាងលក់សំលៀកបំពាក់ល្បីឈ្មោះមួយនេះ។ លោកថា កន្លងមកខ្លួនធ្លាប់ថតម៉ូដ និងថតសម្អាងការ ប៉ុន្តែមិនធ្លាប់លេងខ្លួនជាមួយនឹងឈុតសំលៀកបំពាក់ម៉ាកប្រេនៗបែបនេះទេ ទើបលោកចាត់ទុកថា ការបង្ហាញខ្លួនក្នុងឈុតកាលីបបែបយុវវ័យបែបនេះ ក៏លូយកប់ស៊េរីសម្រាប់ការងារបង្ហាញម៉ូដ។

លោក សេម ម៉ាកូ និយាយថា ខ្លួនគឺជាតារាចម្រៀងទេ ប៉ុន្តែដោយសារតែមានការស្នើឲ្យលោកថតផ្សាយឈុតសំលៀកបំពាក់ម៉ាកល្បីរបស់ហាងមីស្ទ័រមេន ទើបលោកសម្រេចចិត្តទទួលថត ដោយនេះ ក៏ជាការងារថតម៉ូដលើកដំបូង ដែលលោកបានទទួល និងបានថតរួមជាមួយតារាសម្ដែងលោក រុន ណាកូ ផងដែរ។ យ៉ាងណាមិញ លោកថា ខ្លួនមិនសូវមានអារម្មណ៍ថ្នឹក នឹងការងារបែបនេះទេ ដោយសារតែលោកប្រឡូកការងារសិល្បៈក្នុងអាជីពច្រៀងច្រើនជាង៕