សងសឹកភ្លាមៗ! ចិន សម្រេចដាក់ពន្ធគយ១៦ពាន់លានដុល្លារ លើទំនិញរបស់អាមេរិក

09-08-2018 10:49am

ប៉េកាំងៈ ទីភ្នាក់ងារ Kyodo ជប៉ុន បានចុះផ្សាយនៅថ្ងៃទី៩ ខែសីហានេះថា ប្រទេសចិន បានបញ្ជាក់ថា ខ្លួនបានសម្រេចចិត្តកំណត់យកពន្ធគយ ដែលជាការសងសឹកបន្ថែម លើទំនិញរបស់អាមេរិក ដែលមានតម្លៃ១៦ពាន់លានដុល្លារ ។

ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ការចោទប្រកាន់ដាក់ពន្ធគយ២៥ភាគរយ នឹងគ្របដណ្តប់លើរាល់ទំនិញប្រមាណ៣៣៣ប្រភេទ ក្នុងនោះរាប់បញ្ចូលទាំងរថយន្ត ផលិតផលប្រេង និងដែកថែប ដែលគិតចាប់ពីថ្ងៃទី២៣ ខែសីហា ខាងមុខនេះតទៅ ។

ការសងសឹកនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីការិយាល័យតំណាងពាណិជ្ជកម្មរបស់អាមេរិក បានប្រកាសអំពីបញ្ជីពន្ធគយថ្មី លើទំនិញដែលមានទឹកប្រាក់១៦ពាន់លានដុល្លារ ហើយនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែសីហាខាងមុខនេះ៕