ការនាំចេញទំនិញចិន កើនឡើងច្រើនជាងការរំពឹងទុក ថ្វីត្បិតតែមានការដំឡើងតម្លៃពន្ធពីអាមេរិក

18-08-2018 10:30am

ចិនៈ ទិន្នន័យផ្លូវការ បានបង្ហាញនៅថ្ងៃពុធនេះថា កំណើននាំចេញរបស់ចិន មានសន្ទុះកើនឡើងជាងការរំពឹងទុកទៅទៀត សម្រាប់ខែកក្កដា ថ្វីត្បិតតែមានការដំឡើងតម្លៃពន្ធពីសហរដ្ឋអាមេរិកក៏ដោយ ។

ដោយឡែក ការនាំចូលក៏មានសន្ទុះកើនឡើងលឿនខ្លាំងផងដែរ សម្រាប់ខែកក្កដា ដោយសារតែមានតម្រូវការក្នុងស្រុកខ្ពស់ ។

ព័ត៌មាននេះពីការកើនឡើងខាងលើ ទទួលបានការចាប់អារម្មណ៍ខ្លាំង នៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកមួយនេះ ចាប់តាំងពីការដំឡើងតម្លៃពន្ធពីអាមេរិក លើការនាំចូលទំនិញចិន ក្នុងទំហំទឹកប្រាក់៣៤ពាន់លានដុល្លារ បានចូលជាសុពលភាព កាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅ ។

សូមបញ្ជាក់ថា ការនាំចេញសម្រាប់ខែកក្កដារបស់ចិន បានកើនឡើង១២.២ភាគរយ បើធៀបនឹងរយៈពេលកាលពី១ឆ្នាំមុន ពោលគឺច្រើនជាងការព្យាករណ៍ដែលមានត្រឹមតែ១០ភាគរយប៉ុណ្ណោះ ខណៈដែលការនាំចូលសម្រាប់ខែកក្កដាវិញ បានកើនឡើង២៧.៣ភាគរយ ដែលច្រើនជាងការព្យាករណ៍ មានត្រឹមតែ១៦.២ភាគរយនោះ៕