សម្ដេចតេជោ ចូលគាល់ព្រះមហាក្សត្រ ដើម្បីសុំកែប្រែកោះប្រជុំរដ្ឋសភា និងបង្កើតរាជរដ្ឋាភិបាលថ្មី

18-08-2018 10:30am

ភ្នំពេញៈ ក្រោយបញ្ចប់ការបោះឆ្នោតជ្រើសតំណាងតំាងរាស្ដ្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងលើសលប់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ សម្ដេចបានចូលគាល់ព្រះមហាក្សត្រ ដើម្បីសុំកែប្រែកោះប្រជុំរដ្ឋសភា និងបង្កើតរាជរដ្ឋាភិបាលថ្មី។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីជួបកម្មករ-កម្មការិនី ប្រមាណ១៨,៤៦៧នាក់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ថា បញ្ជាក់ជូនទៅប្រជាពលរដ្ឋទូទាំងប្រទេស ម្សិលមិញខ្ញុំបានចូលគាល់ព្រះមហាក្សត្រ ដើម្បីសុំកែប្រែកោះប្រជុំសភា និងបង្កើតរាជរដ្ឋាភិបាល ដែលពីមុនយើងបានគ្រោងទុកការកោះប្រជុំសភាដំបូងនៅថ្ងៃទី១៩ កញ្ញា ព្រឹក ថ្ងៃទី២០កញ្ញា នឹងបង្កើតរាជរដ្ឋាភិបាលថ្មី និងព្រឹកថ្ងៃទី២១ គណៈរដ្ឋមន្រ្តីប្រជុំលើកដំបូង

សម្ដេចបន្ដថា ប៉ុន្តែក្រោយការពិគ្រោះយោយបល់ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ ការផ្លាស់ប្ដូរនេះ គឺត្រូវបង្កើតរាជរដ្ឋាភិបាល មុនកាលបរិច្ឆេទ ពោល គឺនៅព្រឹកថ្ងៃទី៥ ខែកញ្ញា រដ្ឋសភា នឹងកោះប្រជុំតាមរយៈព្រះមហាក្សត្រ និងល្ងាចថ្ងៃទី៥ ខែកញ្ញា គឺរដ្ឋសភា នឹងចូលស្បថកាន់តំណែងតំណាងរាស្ត្រ។ ហើយនៅថ្ងៃទី៦ ខែកញ្ញា នឹងបង្កើតក្បាលម៉ាស៊ីនរដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលថ្មី ខណៈនៅល្ងាចថ្ងៃដដែល នឹងស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រី ហើយនៅព្រឹកថ្ងៃទី៧ គណៈរដ្ឋមន្រ្តីនឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន។

សូមស្ដាប់ប្រសាសន៍ដើមទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីសរុប១៨,៤៦៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ ដូចខាងក្រោម៖