អីយ៉ា! រុស្ស៊ី ចាប់ផ្តើមកំណត់ពន្ធ លើទំនិញនាំចូលរបស់អាមេរិក វិញហើយ

06-08-2018 3:22pm

រុស្ស៊ីៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី៦ ខែសីហានេះថា រុស្ស៊ី បានចាប់ផ្តើមដាក់ពន្ធគយនាំចូលបន្ថែមចន្លោះពី២៥ទៅ៤០ភាគរយលើទំនិញនាំចូលរបស់អាមេរិក។

លោក ឌីមេទ្រី ម៉េវ៉េឌីវ នាយករដ្ឋមន្ត្រីរុស្ស៊ី កាលពីខែមុនបានចុះហត្ថលេខាលើបទបញ្ជារបស់រដ្ឋាភិបាល ដោយបានកំណត់ពន្ធថ្មី នឹងចូលជាធរមានត្រឹមរយៈពេល៣០ថ្ងៃ ក្រោយការប្រកាសកំណត់យកពន្ធជាផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី៦ ខែកក្កដា។

គួរបញ្ជាក់ថា ការបង់ពន្ធថ្មីនេះ ជាការសងសឹកទៅនឹងការដាក់ពន្ធបន្ថែមចំនួន២៥ភាគរយរបស់សហរដ្ឋអាមេរិកមកលើការនាំចូលដែកថែប និង១០ភាគរយសម្រាប់អាលុយមីញ៉ូម ដែលបានកើតមានឡើងតាំងពីថ្ងៃទី២៣ ខែមីនា ក្រៅពីនេះក៏មានការកំណត់ពន្ធលើឧបករណ៍សាងសង់បំពង់នាំឧស្ម័ន គ្រឿងចក្រកែច្នៃធ្វើអំពីដែក រាប់បញ្ចូលទាំងអុបទិកផងដែរ៕