សិក្សា ៖ ភ្ញាក់ពីគេងមានអាការៈវិលមុខ ជាសញ្ញានៃហានិភ័យកកើតជំងឺភ្លេចភ្លាំងស្មារតី ឬដាច់សរសៃឈាមក្នុងខួរក្បាល

27-07-2018 10:33am

អាមេរិកៈ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៥ ខែកក្កដាថា យោងតាមរបាយការណ៍មួយបានឲ្យដឹងថា មនុស្សវ័យកណ្តាលដែលមានអារម្មណ៍ថា វិលមុខ់នៅពេលក្រោកពីដំណេក អាចជាសញ្ញាបង្កជាហានិភ័យ នៃការកកើតជំងឺរង្វេងស្មារតី ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនៅថ្ងៃអនាគត ។

ការមានអារម្មណ៍ស្រាល គឺបណ្តាលមកពីការថយចុះ នៃសម្ពាធឈាមភ្លាមៗ ដែលត្រូវបានគេសម្គាល់ថា ជាប្រតិកម្មអ៊ីប៉ុងតង់សុង (OH) ។

អ្នកចូលរួមដែលមានបញ្ហាក្នុងការស្រាវជ្រាវលើមនុស្ស ចំនួន១១.៧០៩នាក់ នៅសហរដ្ឋអាមេរិក មានហានិភ័យខ្ពស់នៃការវិវត្តន៍ទៅជាជំងឺវង្វេងស្មារតី ឬកើតជាជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ។

ទោះបីជាយ៉ាងណា ការមានអារម្មណ៍វិលមុខជារឿយៗ មិនមែនជាសញ្ញានៃជំងឺធ្ងន់ធ្ងរនោះទេ ។

បណ្ឌិតសភាជាតិ ផ្នែកជំងឺសរសៃប្រសាទបានសិក្សាទៅលើមនុស្សអស់រយៈពេល២៥ឆ្នាំ ហើយអាយុជាមធ្យម នៃអ្នកចូលរួមមានអាយុ៥៤ឆ្នាំ៕