ចៅហ្វាយក្រុង ត្រួតពិនិត្យកម្លាំងនគរបាលជាង៦ពាន់នាក់ ត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោត

25-07-2018 10:00am

ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ដោយបានដាក់កងកម្លាំងនគរបាលជាតិចំនួនជាង៦ពាន់នាក់ នៅតាមគោលដៅមួយចំនួនដូចជា ការិយាល័យបោះឆ្នោត ជុំវិញបរិវេណការិយាល័យ ជាពិសេស មុន ក្នុង និងក្រោយពេលបោះឆ្នោត រហូតដល់ចប់ការបោះឆ្នោតជាស្ថាពរ។

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិអូឡាំពិច លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈការបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យកងកម្លាំងនគរបាលជាតិ ដើម្បីត្រៀមលក្ខណៈការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងឥស្សរជននយោបាយ បេក្ខជនឈរបោះឆ្នោត ៕