សូមទស្សនារូបភាពវីដេអូ និងរូបភាពខ្លះៗ នៃបើកការប្រកួត ASEAN School Games លើកទី១០ នៅម៉ាឡេស៊ី

21-07-2018 8:52am

ភ្នំពេញៈ សូមទស្សនារូបភាពវីដេអូ និងរូបភាពខ្លះៗ នៃទិដ្ឋភាពពិធីបើកការប្រកួត ASEAN School Games លើកទី១០ នៅប្រទេសម៉ាឡេស៊ី ដែលអត្តពលិកសិស្សកម្ពុជាយើងទៅចូលរួមកាលពីយប់មិញ។

សម្រាប់ព្រឹត្តិការណ៍ខាងលើនេះ ដំណើរការប្រកួតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៨។

កម្ពុជាបញ្ជូនអត្តពលិក៤ប្រភេទ មាន ៖កីឡាអត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី និងកីឡា ហែលទឹក ដោយមានកីឡាករចំនួន៣៣នាក់ និងកីឡាការិនី១៥នាក់។

លោក ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជានាយបេសកកម្មថ្លែងថា នេះគឺ ជាលើក៣របស់កម្ពុជាដែលបញ្ជូនអត្តពលិកលើ៤ប្រភេទកីឡាទៅចូលរួម ASEAN School Games លើកទី១០ នៅប្រទេសម៉ាឡេស៊ី ដែល២លើកកន្លងមកកម្ពុជាធ្លាប់ឈ្នះមេដាយទើបតែសំរិទ្ធ១ប៉ុណ្ណោះ គឺកីឡាវាយកូនឃ្លីលើតុប៉ុន្តែនៅឆ្នាំ២០១៨ នេះកីឡាករ កីឡាការិនីថ្នាលទាំងអស់បានត្រៀមលក្ខណៈល្អប្រសើរច្រើនជាង២លើកកន្លងទៅ ដោយរំពឹងថា ពួកគាត់នឹងធ្វើបានល្អ និងទទួលបានលទ្ធផលប្រសើរផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ASEAN School Games លើកទី១០ នៅប្រទេសម៉ាឡេស៊ី ប្រភេទកីឡាដែលដាក់អោយចូលរួមប្រកួតសរុប១១ប្រភេទកីឡា៕