ជាប់ខ្នោះទៀតហើយ! ជនសង្ស័យ២០នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

11-07-2018 9:02pm

ភ្នំពេញៈ មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យ២០នាក់ (ស្រី៤នាក់) រួមទាំងថ្នាំញៀនមេតំហ្វេតាមីន(ice) សរុប ៤៥,៦៦ក្រាម និង១៩កញ្ចប់តូច កញ្ឆាក្រៀម សរុប ២៧,០៨ក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ។

យោងតាមរបាយការណ៍បានបង្ហាញថា អាជ្ញាធរមានសមត្ថកិច្ច បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន៦ករណី ឃាត់ជនសង្ស័យ២០នាក់ ដោយបានដកហូតថ្នាំញៀនមេតំហ្វេតាមីន(ice) សរុប ៤៥,៦៦ក្រាម និង១៩កញ្ចប់តូច កញ្ឆាក្រៀម សរុប ២៧,០៨ក្រាម។

ក្នុងប្រតិបត្តិការបង្ក្រាបទាំង៦ករណីនេះ គឺខេត្តបាត់ដំបងបង្ក្រាប១ករណី កំពង់ស្ពឺ១ករណី ពោធិ៍សាត់១ករណី កណ្ដាល១ករណី ព្រៃវែង១ករណី សៀមរាប១ករណី៕