មនុស្ស៣នាក់ទៀតហើយ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃនេះ

11-07-2018 8:47pm

ភ្នំពេញៈ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ មានហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៤​លើក​(​យប់​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ រងរបួស​ធ្ងន់ ៣​នាក់ រងរបួស​ស្រាល ១​នាក់ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៧​នាក់(​យប់​)។​

​​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ២​លើក​(​ស្លាប់​២​នាក់​), មិន​គោរព​សិទ្ធិ ១​លើក និង​មិន​ប្រកាន់​ស្តាំ ១​លើក​(​ស្លាប់​១​នាក់​) ។​

​​ខេត្ត​-​រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមានខេត្តកំពត ១​លើក ស្លាប់​១​នាក់ របួស​២​នាក់​, ភ្នំពេញ ២​លើក ស្លាប់​១​នាក់ របួស​២​នាក់ និង​ខេត្តព្រៃវែង ១​លើក ស្លាប់​១​នាក់៕